បរទេស ៖ លោកខាងលិច កំពុងជំរុញពិភពលោក ឱ្យខិតទៅជិតជម្លោះសកល ដែលមើលមិនឃើញ ចាប់តាំងពីសង្គ្រាម លោកលើកទី២ ដោយការផ្គត់ផ្គង់អាវុធធុនធ្ងន់ ដែលមិនធ្លាប់មានដល់អ៊ុយក្រែន និង ការប្រារព្ធពិធី Nazism , នេះបើតាមអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមាននៅក្នុងសារ Telegram កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានប្រតិកម្មចំពោះការមកដល់នៃរថក្រោះប្រយុទ្ធ M1 Abrams ដែលផលិតដោយសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែន និងរឿងអាស្រូវដែលបានឃើញសភាកាណាដា រួមជាមួយនាយករដ្ឋមន្ត្រី Justin Trudeau និងប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានសាទរការអធិប្បាយដល់អតីតសមាជិកនៃ Waffen SS ។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ បានរិះគន់រឿង អាស្រូវនេះ ដែលបានបង្កឱ្យមានការខឹងសម្បារ រួចទៅហើយនៅក្នុងប្រទេសប៉ូឡូញ ប្រទេសរុស្ស៊ី និងនៅក្នុងសហគមន៍ជ្វីហ្វ ដោយហៅវាថា “ភាតរភាព … ជាមួយពួកណាស៊ី” ។
លោក Medvedev បានអះអាងថា អង្គការណាតូបាន “ប្រែទៅជាប្លុកហ្វាស៊ីស ដោយបើកចំហស្រដៀង ទៅនឹងអ័ក្សរបស់ហ៊ីត្លែរ ដែលមានទំហំធំជាង” ដោយបន្ថែមថា រុស្ស៊ីបានត្រៀមខ្លួន ដើម្បីប្រឈមមុខនឹង វាប្រសិនបើចាំបាច់៕
ប្រែសម្រួលៈ ណៃ តុលា