តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន និងគណបក្សកាន់អំណាចកំពុងពិចារណា រួមទាំងវិធានការសង្គ្រោះ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាបនៅក្នុងកញ្ចប់សេដ្ឋកិច្ចថ្មី ដែលត្រូវបានចងក្រង ដើម្បីកាត់បន្ថយការឈឺចាប់នៃអតិផរណា។
នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានណែនាំដល់រដ្ឋមន្ត្រីខុទ្ទកាល័យរបស់លោកឲ្យធ្វើយ៉ាង ដើម្បីសម្រាលបន្ទុកនៃការកើនឡើងតម្លៃ និងគាំទ្រសេដ្ឋកិច្ចនៅពេលដាក់បញ្ចូលគ្នានូវកញ្ចប់សេដ្ឋកិច្ចនៅចុងខែតុលា។
លោក គីស៊ីដា ដែលផ្តល់សារៈសំខាន់លើការបែងចែកទ្រព្យសម្បត្តិ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលនឹង “កាត់បន្ថយបន្ទុកពន្ធ និងសន្តិសុខសង្គម ពីលើការផ្តល់អត្ថប្រយោជន៍ផ្សេងៗ” នៅពេលដែលសុខភាពសារពើពន្ធរបស់ប្រទេសជប៉ុន នៅតែអាក្រក់បំផុតក្នុងចំណោមប្រទេសអភិវឌ្ឍន៍។
លោកក៏បានលាតត្រដាងពីផែនការ ដើម្បីពិនិត្យមើលការប្រើប្រាស់ថវិកាសង្គ្រោះបន្ទាន់ ដែលបានកំណត់ ដើម្បីទប់ទល់នឹងវិបត្តិដូចជាជំងឺរាតត្បាត និងបង្វែរវាទៅប្រើប្រាស់ក្នុងការលើកកម្ពស់កំណើនប្រាក់ឈ្នួលជានិរន្តរភាព។
កញ្ចប់សេដ្ឋកិច្ចនឹងត្រូវបានផ្តល់មូលនិធិដោយថវិកាបន្ថែមដែលមានសសរស្តម្ភចំនួន៥ – ការបន្ធូរបន្ថយការឈឺចាប់នៃអតិផរណាលើគ្រួសារ ជំរុញកំណើនប្រាក់ឈ្នួលកាន់តែច្រើន ការបង្កើនការវិនិយោគ ដោះស្រាយបញ្ហាប្រឈម ដែលបណ្តាលមកពីការថយចុះចំនួនប្រជាជនរបស់ប្រទេស និងការធានាសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនជប៉ុន។ .
រដ្ឋាភិបាលកំពុងពិចារណាលើការចេញការទូទាត់ជាសាច់ប្រាក់ ឬប័ណ្ណដែលមានការប្រើប្រាស់ជាក់លាក់ជាផ្នែក នៃវិធានការសង្គ្រោះ សម្រាប់គ្រួសារដែលមានចំណូលទាប ដោយមានជំនួយបន្ថែមសម្រាប់គ្រួសារដែលមានកូនបែបនេះក៏ទំនងជាចំណុចសំខាន់ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា