ព័ត៌មានអន្តរជាតិ

តុលាការកូរ៉េខាងត្បូង ច្រានចោលដីកាចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង

រូបភាពពី៖​ XINHUA

សេអ៊ូល៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានច្រានចោលដីកាចាប់ខ្លួនលោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

តុលាការក្រុងសេអ៊ូលបានច្រានចោលដីកាចាប់ខ្លួន ដែលព្រះរាជអាជ្ញាបានស្នើសុំប្រឆាំងនឹងលោក Lee កាលពីសប្តាហ៍មុន ជុំវិញការចោទប្រកាន់រួមទាំងការរំលោភលើទំនុកចិត្ត និងការសូកប៉ាន់។

ភាគី Lee បានបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់នេះ ដោយសារមិនមានភស្តុតាងច្បាស់លាស់ត្រូវបានរកឃើញថា គាំទ្រពួកគេ ទោះបីជាមានការវាយឆ្មក់រាប់រយដងក៏ដោយ។

វាជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសនេះ ដែលប្រធានគណបក្សប្រឆាំងដ៏សំខាន់មួយរូបបានបង្ហាញខ្លួននៅក្នុងសវនាការរបស់តុលាការ សម្រាប់ដីកាចាប់ខ្លួន។ សភារបស់ប្រទេសនេះ បានបោះឆ្នោត សម្រាប់ការចាប់ខ្លួនលោក Lee កាលពីសប្តាហ៍មុនជាមួយនឹងសំឡេងគាំទ្រ ១៤៩សំឡេងគាំទ្រ និង ១៣៦សំឡេង ប្រឆាំង។

តាមច្បាប់ តំណាងរាស្រ្ត ដែលកំពុងកាន់អំណាចត្រូវបានលើកលែងពីការចាប់ខ្លួន ខណៈដែលរដ្ឋសភាកំពុងប្រជុំ ហើយអាចឃុំខ្លួនបានលុះត្រាតែតំណាងរាស្រ្តដូចគ្នាយល់ព្រម។ គណបក្សប្រជាធិបតេយ្យគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា ដែលមានសមាជិកចំនួន ២៩៨ នាក់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top