ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ផ្លាស់ប្តូរទីតាំងផលិត មីស៊ីល របស់ខ្លួនទៅក្រៅប្រទេស

ប្រភព ៖ AFP

បរទេស ៖ លោក Aleksey Danilov ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនត្រូវបានបង្ខំ ឱ្យផ្លាស់ប្តូរទីតាំងផលិតមីស៊ីលរបស់ខ្លួន ទៅខាងក្រៅប្រទេសដោយសារ តែការគំរាមកំហែង នៃការវាយប្រហារ ដោយរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត អេស្បាញ ABC ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ Danilov ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើវឌ្ឍនភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការផលិតមីស៊ីល។

លោក Danilov បាន​បដិសេធ​មិន​និយាយ​លម្អិត​ច្រើន​នោះទេ ដោយ​ពន្យល់​ថា “វា​ជា​កម្មវិធី​សម្ងាត់ ហើយ​គ្មាន​អ្នក​ណា​ប្រាប់​អ្នក​ថា​វា​ស្ថិត​ក្នុង​ស្ថានភាព​អ្វី​ទេ”។ ទោះជាយ៉ាងណាក៏ដោយលោក Danilov បាននិយាយថា “ជាអកុសល រុស្ស៊ីបានវាយប្រហារកន្លែងដែលមីស៊ីល ទាំងនេះត្រូវបានប្រមូលផ្តុំ” ។

លោក​បាន​បន្ថែម​ដោយ​មិន​ បាន​បង្ហាញ​ពី​ទីតាំង​ជាក់លាក់​ថា​៖ «​ឥឡូវ​នេះ​យើង​បាន​ផ្លាស់​ប្តូរ​ផ្នែក​មួយ​នៃ​ផលិតកម្ម​នៅ​ក្រៅ​ប្រទេស​របស់​យើង​ហើយ ដោយ​មិន​បាន​បង្ហាញ​ពី​ទីតាំង​ពិត​ប្រាកដ ឬ​ចំនួន​ទ្រព្យ​សកម្ម​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីតាំង​នោះ​ទេ»​៕
ប្រែសម្រួលៈ ណៃ តុលា

To Top