បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អគ្គរដ្ឋទូតបារាំងប្រចាំ នៅប្រទេសនីហ្សៀលោក Sylvain Itte បានវិលត្រឡប់ទៅ កាន់ប្រទេសបារាំងវិញ ហើយក្រោយពេល ដែលភាពនតានតឹង នៃទំនាក់ទំនងកាទូត រវាងប្រទេសទាំងពីរបានបន្តកើនឡើង។
សេចក្តីថ្លែងការណ៍ ប្រាប់ក្រុមអ្នកកាសែត ដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសបារាំងបានបញ្ជាក់ទៀតថា អគ្គរដ្ឋទូតរបស់យើង បានវិល ត្រឡប់ពីប្រទេសនីហ្សៀវិញ ហើយនៅថ្ងៃបន្ទាប់ពីបានសម្រេចចិត្ត ដោយលោកប្រធានាធិបតីមុន២ថ្ងៃ។
ប្រភពរបស់ក្រសួងការបរទេសដដែល បានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីក្រសួងការបរទេស Catherine Colonna បានមកទទួលស្វាគមន៍លោក Itte និងក្រុមការងារដោយផ្ទាល់និងបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង របស់លោកក្នុងលក្ខខណ្ឌ ដែលលំបាកបំផុតមួយនោះ ។
រំលឹកដែរថាមុននេះ២ថ្ងៃ ប្រធានាធិបតីបារាំង លោក Emmauel Macron បានអះអាងថា រដ្ឋាផិបាលបារាំងបានសម្រេចចិត្ត ក្នុងការបញ្ជូនលោក Itte និងក្រុមមន្ត្រីកាទូតមួយចំនួនទៀត មកពីប្រទេសនីហ្សៀវិញ ៕
ប្រែសម្រួល៖ស៊ុនលី