ព័ត៌មានអន្តរជាតិ

រុស្សីស្វែងរកផ្លូវច្បាប់ ដើម្បីវិលចូលក្រុមប្រឹក្សា សិទ្ធមនុស្ស អង្គការសហប្រជាជាតិវិញ

CNN

បរទេស​ ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី កំពុងស្វែងរកជាផ្លូវការ ដើម្បីចូលរួមក្រុមប្រឹក្សាសិទ្ធិ មនុស្ស របស់អង្គការសហប្រជាជាតិ ឡើងវិញជិត បន្ទាប់ពីបានបើកប្រតិបត្តិ លុកលុយរយៈពេល១៨ខែ ទៅលើប្រទេសអ៊ុយក្រែន និងត្រូវបានយូអិន ដកបេក្ខភាពរបស់ខ្លួន ចេញផងដែរនោះ ។

ទោះបីជាយ៉ាងណា ក្តីប្រទេសរុស្សី បច្ចុប្បន្នត្រូវបានគេចុះបញ្ជី សាជាថ្មីហើយនៅលើគេហទំព័រ របស់អង្គការសហប្រជាជាតិ ជាបេក្ខភាពសម្រាប់ ការបោះឆ្នោត សមាជិកក្រុមប្រឹក្សា សម្រាប់អាណត្តិ ២០២៤-២០២៦ ដោយការបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។

ការផ្លាស់ប្តូរណាមួយ ដើម្បីដាក់រុស្ស៊ីឡើងវិញ នឹងត្រូវជួបប្រឈមមុខ ទៅនឹងការមិនពេញចិត្ត ពីលោកខាងលិចឡើយ ដោយរដ្ឋនាំមុខមួយចំនួន របស់អង្គការណាតូ បានទទូចម្តងហើយម្តងទៀតថា ការលុកលុយដោយខុសច្បាប់ របស់ទីក្រុងមូស្គូទៅលើរដ្ឋជិតខាង គួរតែដកសិទ្ធិពីសមាជិកភាព នៃស្ថាប័នអន្តរជាតិ ។

គួរឲ្យដឹងដែរថា ប្រទេសរុស្សី ត្រូវបានចោទប្រកាន់ ពីបទរំលោភសិទ្ធិមនុស្សជាច្រើន ក្នុងអំឡុងពេល នៃសង្រ្គាមរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ហើយតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកា ចាប់ខ្លួនប្រធានាធិបតី របស់ខ្លួនលោក Vladimir Putin ផងដែរជុំវិញ ការចោទប្រកាន់ក្នុងការ និរទេសកុមារអ៊ុយក្រែន ជាច្រើនទៅកាន់ប្រទេសរុស្ស៊ី ៕

ប្រែសម្រួល៖ស៊ុនលី

To Top