ព័ត៌មានអន្តរជាតិ

សាធារណរដ្ឋឆេក នឹងទិញយកយន្តហោះចម្បំាង ប្រភេទ F-35 ចំនួន២៤គ្រឿង ពីសហរដ្ឋអាមេរិក

ប្រភព៖ AFP

PRAGUE៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា រដ្ឋាភិបាលឆេក បានអនុម័តផែនការទិញ យន្តហោះចម្បាំងប្រភេទ F-35 របស់សហរដ្ឋអាមេរិក ចំនួន២៤គ្រឿង ដែលត្រូវបានប្រកាសឲ្យដឹង កាលពីថ្ងៃពុធ ។

ក្រសួងការពារជាតិ របស់ប្រទេសនេះបានឲ្យដឹងថា រដ្ឋនឹងចំណាយប្រាក់ សរុបចំនួន១៥០ពាន់លានឆេក ស្មើនឹងប្រមាណ៦,៤៨ពាន់លានដុល្លារអាមេរិក សម្រាប់ទិញ យន្តហោះ ហើយនេះជាការទិញ ដ៏ថ្លៃបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋឆេក ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា បច្ចុប្បន្ននេះ ប្រទេសនេះកំពុងជួលយន្តហោះ Gripen ចំនួន១៤គ្រឿងពីប្រទេសស៊ុយអែត ប៉ុន្តែការជួលនេះគួរតែផុតកំណត់នៅឆ្នាំ២០២៧ ។ យន្តហោះប្រភេទ F-35 ដំបូងបង្អស់ពីការបញ្ជាទិញថ្មីគួរតែមានដល់សាធារណរដ្ឋឆេកនៅឆ្នាំ២០២៩ និងផ្តល់ឲ្យចុងក្រោយនៅឆ្នាំ២០៣៥ ។

ខណៈនេះដែរ មានគណបក្សនយោបាយ ប្រឆាំងមួយ ចំនួន បានចាត់ទុកការទិញនេះថា ជាការចំណាយហួសហេតុ នៅពេលដែលថវិការដ្ឋ ត្រូវការស្ថិរភាព ហើយតំណាងកងទ័ពបានអះអាងថា វាជាការចាំបាច់ ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួង ការពារជាតិ លោក Jana Cernochova បានថ្លែងថា “ ខ្ញុំអាចធានាបានថា គម្រោងទំនើបកម្ម ផ្សេងទៀត នៃកងទ័ពនៃសាធារណរដ្ឋឆេក មិនត្រូវបានគំរាមកំហែង ដោយគម្រោងនេះនោះទេ ផ្ទុយទៅវិញពួកគេបំពេញ បន្ថែមគ្នា ទៅវិញទៅមកទាក់ទង នឹងសមត្ថភាពដែលកំពុងត្រូវបានសាងសង់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top