ព័ត៌មានអន្តរជាតិ

ប្រទេស​ថៃ ​ស្ថិតក្នុងគោលដៅខ្ពស់​ ខណៈ​ថ្ងៃឈប់សម្រាក Golden Week នៃការ​ធ្វើ​ដំណើរ​ ដោយ​ជនជាតិ​ចិន កើន២០ដង

The Nation

បរទេស ៖ ការកក់ទុកដោយអ្នកទេសចរចិន ដែលសម្រុកទៅកាន់គោលដៅនានា នៅក្រៅប្រទេស ក្នុងអំឡុងពេលឈប់សម្រាក ដែលចាប់ផ្តើមពីថ្ងៃសុក្រ បានកើនឡើងចំនួន ២០ ដង ហើយប្រទេសថៃ នៅតែជាជម្រើសដ៏ពេញនិយមបំផុតមួយ, នេះបើយោងតាមអ្នកផ្តល់សេវា ធ្វើដំណើរតាមអ៊ីនធឺណិត។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា វែបសាយ Trip.com បានសរសេរថា ចំនួនអ្នកធ្វើដំណើរចិន ដែលធ្វើដំណើរទៅកាន់បរទេសបានមើលឃើញថា មានការកើនឡើងយ៉ាងខ្លាំង នៅមុនថ្ងៃឈប់សម្រាក Golden Week ចាប់ពីថ្ងៃទី ២៩ ខែកញ្ញាដល់ថ្ងៃទី ៦ ខែតុលា។

Trip.com បានឱ្យដឹងថា ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង គឺជាជម្រើសកំពូលពីររបស់ភ្ញៀវទេសចរចិន។

ក្រុមហ៊ុនផ្តល់សេវា ធ្វើដំណើរបាននិយាយថា នេះជាការចាកចេញ នៃការធ្វើដំណើរដ៏ធំបំផុត ពីប្រទេសចិនចាប់តាំងពីរដ្ឋាភិបាលចិន បានចាប់ផ្តើមអនុញ្ញាត ឱ្យពលរដ្ឋធ្វើដំណើរទៅក្រៅប្រទេសបន្ទាប់ ពីជំងឺរាតត្បាត Covid-19 ។ វាបានបន្ថែមថា អ្នកធ្វើដំណើរចិននៅតែមានសុទិដ្ឋិនិយម បើទោះបីជាសេដ្ឋកិច្ចក្នុងស្រុក មានការធ្លាក់ចុះក៏ដោយ ។

ទិន្នន័យរបស់ Trip.com ក៏បានគូសបញ្ជាក់ផងដែរថា ការកក់ទុកសម្រាប់ដំណើរកម្សាន្ត អន្តរជាតិដែលភ្ញៀវទេសចរ ចិនពេញចិត្ត រួមទាំងគោលដៅដូចជាប្រទេសថៃ សិង្ហបុរី និងអូស្ត្រាលី បានកើនឡើងដល់ទៅ ២០ ដងបើធៀបនឹងសប្តាហ៍ មាសក្នុងឆ្នាំ២០២២ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top