ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ចុះកិច្ចព្រមព្រៀង ទទួលយកកម្មវិធី ផលិតអាវុធនុយក្លេអ៊ែរ

AFP

បរទេស៖ រដ្ឋាភិបាលនៃប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិកចំនួនពីរ ដើម្បីសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរដំបូងរបស់ប្រទេស។

យោងតាមការចេញផ្សាយរបស់ RT កន្លងមកទីក្រុង Warsaw ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចូលរួមកម្មវិធីចែករំលែក នុយក្លេអ៊ែររបស់អង្គការណាតូ ដើម្បីធ្វើជាជាទីតាំងសម្រាប់ស្តុកទុក អាវុធនុយក្លេអ៊ែររបស់អាមេរិកផងដែរ។

កាលពីថ្ងៃពុធ ក្រុមហ៊ុនរដ្ឋប៉ូឡូញ Polskie Elektrownie Jadrowe (PEJ) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Westinghouse Electric និង Bechtel សម្រាប់ការសាងសង់រោងចក្រ ថាមពលនុយក្លេអ៊ែរដែលត្រូវបាន សាងសង់នៅក្នុងតំបន់ Pomerania ភាគខាងជើងនៃប្រទេស។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថានាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Mark Brzezinski គឺស្ថិតក្នុងចំណោមមន្ត្រី ដែលចូលរួមក្នុងពិធីនៅទីក្រុង Warsaw ៕

ប្រែសម្រួល៖ ស៊ុន លី

To Top