ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនបានខ្មាន់កាំភ្លើងម្នាក់ បង្ហហេតុការណ៍បាញ់ប្រហារ ២លើក ស្លាប់៣នាក់នៅក្នុងទីក្រុ Rotterdam ប្រទេសហូឡង់

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមមន្ត្រីរបស់ប្រទេសហូឡង់ បានធ្វើការចាប់ឃាត់ខ្លួនខ្មាន់កាំភ្លើងម្នាក់ ដែលបានបើកការបាញ់ប្រហារចំនួន ២លើកក្នុងទីក្រុង Rotterdam ហើយជាលទ្ធផលមនុស្ស ៣នាក់បានបាត់បង់ជីវិត។

ប្រភពដដែលបានអះអាងថា ខ្មាន់កាំភ្លើងដែលមានអាយុ៣២ឆ្នាំ ភេទប្រុសបានបើកការបាញ់ប្រហារ នៅនឹងផ្ទះខ្លួនឯងក្នុងហេតុការណ៍ដំបូង ហើយបន្ទាប់មកក៏រត់គេចខ្លួន ហើយទៅបង្កហេតុបាញ់ប្រហារនេះមជ្ឈមណ្ឌល ថែទាំសុខភាពមួយកន្លែងទៀត ដែលមានឈ្មោះថា Erasmus។

គាត់ធ្លាប់ជានិសិ្សតនៅសកលវិទ្យាល័យ Erasmus ដែលមានកិច្ចសហប្រតិបត្តិការ ជាមួយនឹងមន្ទីរពេទ្យ Eramus នោះ។ ជនរងគ្រោះដែលបានបាត់បង់ជីវិត មានម្នាក់ជាស្ត្រីវ័យ៣៩ឆ្នាំ កូនស្រីអាយុ១៤ឆ្នាំ និងគ្រូបង្រៀនអាយុ៤៣ឆ្នាំ ភេទប្រុសម្នាក់ទៀត។

បុរសជាខ្មាន់កាំភ្លើងដែល ត្រូវបានគេបង្ហាញឈ្មោះថា Fouad L ហើយមកទល់ពេលនេះមូលហេតុ នៃការបាញ់ប្រហារនៅមិនទាន់មាន ការបញ្ជាក់អះអាងនៅឡើយនោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top