ព័ត៌មានអន្តរជាតិ

ត្រីបាឡែន បុកពន្លិចលិចទូកនេសាទ១គ្រឿង នៅដែនសមុទ្រ របស់ប្រទេសអូស្ត្រាលី

ប្រភព ៖ Xinhua

ស៊ីដនី ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា អាជ្ញាធរបានបញ្ជាក់ថា បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ នៅថ្ងៃសៅរ៍នេះ នៅក្នុងប្រទេសអូស្ត្រាលី ក្រោយពីមានសត្វត្រីបាឡែន១ក្បាល បានវាយប្រហារមកលើទូករបស់ពួកគេ នៅក្នុងអំឡុងពេលកំពុងធ្វើការនេសាទ ។

ប៉ូលិសបានលើកឡើងថា បុរសម្នាក់ត្រូវបានស្រង់ចេញ ពីទឹកមកដោយមានអាការៈសន្លប់ចេញពីឆក Botany Bay នៅឯឆ្នេរសមុទ្រ ស៊ីដនី ហើយក្រោយមកបានស្លាប់ ចំណែកបុរសម្នាក់ទៀត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពនៅដឹងខ្លួន ។

លោក Yasmin Catley រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចប៉ូលិស ប្រចាំនៅរដ្ឋ New South Wales បានលើកឡើងថា “ត្រីបាឡែន១ក្បាល បានបង្កឲ្យមានបញ្ហានេះ កើតឡើង អ្នកណាក៏ធ្លាប់គិតថា វានឹងកើតឡើង វាពិតជាសោកនាដកម្មណាស់” ។

រដ្ឋមន្ត្រីទទួលបន្ទុកក្រុមសេវាកម្មសង្គ្រោះបន្ទាន់របស់រដ្ឋ លោក Jihad Dib បានថ្លែងថា វាគឺជា “គ្រោះថ្នាក់កើតឡើងដ៏ចម្លែក” ។

យោងតាមប៉ូលិស ដែលមិនបានកំណត់អត្តសញ្ញាណប្រភេទ ត្រីបាឡែននោះទេ បើតាមសេចក្តីរាយការណ៍ដំបូងថា ត្រីបាឡែន ប្រហែលជាបានហែលនៅជិត ឬបានទម្លុះទូករបស់បុរសទាំងនោះ ។

គេបានដឹងថា ឆ្នេរសមុទ្រដ៏ធំទូលាយ របស់ប្រទេសអូស្ត្រាលី មានត្រីបាឡែនធំចំនួន១០និង២០ប្រភេទ ។ ទន្ទឹមនឹងនេះដែរ សម្រាប់ការស្លាប់របស់មនុស្សដែលបង្កឡើង ដោយសត្វត្រីបាឡែន នៅក្នុងតំបន់នេះ គឺកម្រណាស់ ហើយប្រទេសអូស្ត្រាលី និងណូវែលសេឡង់ ដែលនៅជិតខាងនឹងគ្នា គឺជាចំណុចក្តៅ សម្រាប់ការចូលមលហែលបណ្តែតខ្លួន នៅលើទឹករបស់សត្វត្រីបាឡែនដ៏ធំនៅលើឆ្នេរសមុទ្រទាំងនោះ ។

គួររំលឹកថា ជនជាតិដាណឺម៉ាក ចំនួន៨នាក់ ត្រូវបានជួយសង្គ្រោះនៅក្នុងខែមិថុនា នៅគ្រាដែលទូកក្ដោងរបស់ពួកគេ បានក្រឡាប់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីបុកជាមួយសត្វត្រីបាឡែន១ ឬ២ក្បាល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top