ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល​ជប៉ុន កំពុងស្វែង រក​ការរំលាយ​ព្រះវិហារ ​បង្រួបបង្រួម តាមផ្លូវតុលាការ

ប្រភព ៖ Kyodo

តូក្យូ៖ ប្រភពរដ្ឋាភិបាល មួយបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងស្វែងរកដីការបស់តុលាការ ដើម្បីរំសាយក្រុមជំនុំបង្រួបបង្រួម ដែលជាវិធានការមួយកើតឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើក្រុមសាសនាជុំវិញការចោទប្រកាន់ថា បានស្វែងរកការបរិច្ចាគផ្នែកហិរញ្ញវត្ថុពីសមាជិក និងការអនុវត្តន៍ដ៏គួរឱ្យសង្ស័យផ្សេងទៀត។

ការត្រួតពិនិត្យលើក្រុមនេះ កាន់តែខ្លាំងឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្ស៊ូ អាបេ ត្រូវបានបាញ់សម្លាប់ក្នុង អំឡុងសុន្ទរកថាយុទ្ធនាការបោះឆ្នោត កាលពីឆ្នាំមុន ជុំវិញការយល់ឃើញរបស់លោក ទៅនឹងអង្គភាព ដែលជាឧប្បត្តិហេតុមួយ ដែលនាំឱ្យមានការទាក់ទងរបស់ខ្លួន ជាមួយសមាជិកសភាបក្ស កាន់អំណាចជាច្រើន។

យោងតាមប្រភពបានឱ្យដឹងថា ទីភ្នាក់ងារកិច្ចការវប្បធម៌បច្ចុប្បន្ន កំពុងពិចារណារៀបចំកិច្ចប្រជុំនៃស្ថាប័នប្រឹក្សាលើស្ថាប័នសាសនា ដែលប្រហែលជានៅថ្ងៃទី១២ ខែតុលា ដើម្បីរាយការណ៍ពីផែនការរបស់ខ្លួន ហើយបន្ទាប់មកស្នើឱ្យតុលាការក្រុងតូក្យូ ចេញដីការំលាយ។

ទីភ្នាក់ងារនេះបានវិនិច្ឆ័យតាមរយៈឯកសារ ដែលបានបញ្ជូនពីសាសនាចក្របង្រួបបង្រួម និងសេចក្តីថ្លែងការណ៍របស់ជនរងគ្រោះ ដែលត្រូវបានសម្ពាធឱ្យធ្វើការបរិច្ចាគយ៉ាងច្រើន ដែលការអនុវត្តរបស់ក្រុមនេះស្មើនឹងការរំលោភលើច្បាប់សាជីវកម្មសាសនា។

ច្បាប់នេះអនុញ្ញាតឱ្យតុលាការជប៉ុន បញ្ជាឱ្យរំលាយក្រុមសាសនា ដែលបានប្រព្រឹត្តអំពើមួយដែល “ត្រូវបានគេរកឃើញយ៉ាងច្បាស់ថា ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈយ៉ាងច្រើន” ។

ប្រសិនបើត្រូវបានរំលាយ ព្រះវិហារបង្រួបបង្រួមដែលបានបង្កើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ១៩៤៦ និងត្រូវបានគេស្គាល់ជាផ្លូវការថា ជាសហព័ន្ធគ្រួសារសម្រាប់សន្តិភាព និងការបង្រួបបង្រួមពិភពលោក នឹងបាត់បង់ឋានៈជាសាជីវកម្មសាសនានៅក្នុងប្រទេសជប៉ុន ហើយត្រូវបានដកហូតអត្ថប្រយោជន៍ពន្ធ ទោះបីជាវានៅតែអាចដំណើរការជា អង្គភាពក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top