ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល​ ក្រុងប៉េកាំង ហៅអាមេរិកថា ជាចក្រភព នៃភាពភូតភរកុហក

បរទេស ៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់ទុកទីក្រុងវ៉ាស៊ីនតោនថាជា អាណាចក្រពិត នៃការភូតកុហក ខណៈដែលខ្លួនបានច្រានចោល ការចោទប្រកាន់ ដែលមាននៅក្នុងរបាយការណ៍ថ្មីមួយ ដោយក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ប្រទេសចិន ពីឧបាយកលពីការចេញផ្សាយ ព័ត៌មាននានាលើពិភពលោក ។

យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេស​ចិន ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ​កាលពី​ថ្ងៃ​សៅរ៍​ថា៖អ្នកខ្លះនៅអាមេរិក ប្រហែលជាគិតថា ពួកគេអាចយកឈ្នះក្នុងសង្គ្រាមព័ត៌មានបានដរាបណាពួកគេបង្កើតការកុហកគ្រប់គ្រាន់។ ប៉ុន្តែ​ប្រជាជន​លើ​ពិភពលោក​មិន​ពិការ​ភ្នែក​ទេហើយមនុស្សកាន់ តែច្រើនឡើង នៅលើពិភពលោកកំពុង តាមដាននិងមើលឃើញតាមរយៈ ការប៉ុនប៉ងដ៏អាក្រក់ របស់អាមេរិកដើម្បីបន្តរក្សាឧត្តមភាព របស់ខ្លួនជាមួយនឹងពាក្យកុហកទាំងនោះ ។

ក្រសួងបានបន្ត ដោយលើកឡើង ពីឧទាហរណ៍មួយចំនួន ដែលគិតចាប់ពីសម័យសង្គ្រាមត្រជាក់ដំបូង រហូតដល់សម័យបច្ចុប្បន្ន ដែលសហរដ្ឋអាមេរិក មានប្រវត្តិសាស្ត្រជាយូរអង្វែង មកហើយនៃយុទ្ធនាការបោក បញ្ឆោត និងព័ត៌មានមិនពិត។

គួរឲ្យដឹងដែរថារបាយ​ការណ៍ ​ដែល​ចោទ​ជា​សំណួរ ​ត្រូវ​បាន​ចេញ​ផ្សាយ ​ដោយ​មជ្ឈមណ្ឌល ​ទំនាក់​ទំនង​សកល​របស់​ក្រសួង ​ការ​បរទេស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ដោយវាបានចោទប្រកាន់ថា ទីក្រុងប៉េកាំង បានចំណាយប្រាក់រាប់ពាន់ លានក្នុងមួយឆ្នាំៗដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយ ព័ត៌មានមិនពិតជុំវិញពិភពលោក ខណៈពេលដែលប្រើប្រាស់ វិធីសាស្ត្របោកបញ្ឆោត និងបង្ខិតបង្ខំ ដើម្បីរៀបចំរបៀបវារៈព័ត៌មានជាសកល ៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព ៖ Xinhua

To Top