ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនហ្គាសយក្ស របស់អាល្លឺម៉ង់ នៅតែបន្តទិញហ្គាស ពីប្រទេសរុស្សី

ប្រភព ៖ AFP

បរទេស ៖ ការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិរាវ ឬដែលយើងហៅថាហ្គាស (LNG) របស់រុស្ស៊ី អាចនៅតែត្រូវបានដឹកជញ្ជូន ទៅកាន់ស្ថានីយស្តុក របស់ប្រទេសអាល្លឺម៉ង់ ទោះបីជាមានការសន្យាដោយក្រុមហ៊ុន Uniper ធំក៏ដោយ នេះបើយោងតាមនាយកប្រតិបត្តិ របស់ខ្លួនគឺលោក Michael Lewis ។

យោងតាមការចេញផ្សាយរបស់ RTលោកបាននិយាយ កាលពីថ្ងៃសៅរ៍នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត Rheinische Post របស់ប្រទេសអាល្លឺម៉ង់ថា ប្រទេសរុស្ស៊ីនៅតែបន្តលក់ LNG ទៅកាន់ទីផ្សារពិភពលោក ។ អ្នកលក់ដុំ រួមទាំងក្រុមហ៊ុន Uniper មិនតែងតែដឹងពីប្រភពដើម នៃឧស្ម័ន ដែលបានទិញនោះដែរ ។

ក្រុមហ៊ុនបានបញ្ឈប់ការទិញឧស្ម័ន ពីរុស្ស៊ីនៅចុងខែសីហា ឆ្នាំ២០២២ បន្ទាប់ពីទីក្រុងប្រ៊ូសែល បានដាក់ទណ្ឌកម្មប្រឆាំងនឹង រុស្ស៊ីជុំវិញប្រតិបត្តិការយោធា នៅអ៊ុយក្រែន ។

គួរឲ្យដឹងដែរថា កាលពីខែកុម្ភៈ ក្រុមហ៊ុន Uniper បានប្រកាសពីការខាតបង់ចំនួន១៩,១ ពាន់លានអឺរ៉ូ ឬប្រមាណជា២០,៣ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២២ ដោយលើកឡើងពីការបង្កកទាំងស្រុង នៃការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ដែលជាហេតុផលចម្បង សម្រាប់ការធ្លាក់ចុះនេះ។

កន្លងមករដ្ឋាភិបាលអាល្លឺម៉ង់ ​បាន​រៀបចំ​ខ្លួន​បាន​ល្អ​ប្រសើរ ​សម្រាប់​រដូវរងា​ខាង​មុខ​តាំងតែពីជាង​មួយ​ឆ្នាំ​មុន ដោយសារ​កន្លែង​ស្តុក​ឧស្ម័ន ​របស់​ប្រទេស​មាន​ពេញ៩៥ភាគរយនេះ​បើ​តាម​លោក Lewis ដែល​បាន​ព្រមាន​អំពី​ហានិភ័យ​ ដែល​អាច​កើត​មានឡើង ៕

ប្រែសម្រួល៖ស៊ុនលី

To Top