ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់បក្សសាធារណៈ​​ ៖ បញ្ហាព្រំដែនអាមេរិក សំខាន់ជាងបញ្ហា របស់អ៊ុយក្រែន

ប្រភព៖ Xinhua

បរទេស៖ មន្ត្រីជាន់ខ្ពស់សភាជាតិអាមេរិក លោក Kevin McCarthy បាននិយាយនៅក្នុងបទ សម្ភាសន៍ជាមួយ CBS កាលពីថ្ងៃអាទិត្យថា ខណៈដែលគាត់នៅតែប្តេជ្ញា ជួយអ៊ុយក្រែន ពេញមួយជម្លោះជាមួយរុស្ស៊ី ការដោះស្រាយបញ្ហា សន្តិសុខព្រំដែន របស់សហរដ្ឋអាមេរិក គួរតែជាអាទិភាពធំជាង សម្រាប់សមាជិកសភា អាមេរិកផងដែរ។

លោក McCarthy ដែលជាមន្ត្រីជាន់ខ្ពស់សភា និងបក្សសាធារណៈផងនោះបានថ្លែងការណ៍ នៅលើកញ្ចក់ទូរទស្សន៍ CBS ក្នុងកម្មវិធី The Face the Nation កាលពីថ្ងៃអាទិត្យថា ៖អាទិភាពសម្រាប់ខ្ញុំគឺអាមេរិក និងព្រំដែនរបស់យើង ។ ឥឡូវនេះ ខ្ញុំគាំទ្រក្នុងការធ្វើឱ្យប្រាកដថា អ៊ុយក្រែនមានអាវុធ ដែលពួកគេត្រូវការ ប៉ុន្តែទោះបីជាយ៉ាងណាខ្ញុំ នៅតែគាំទ្រយ៉ាងមុតមាំ ចំពោះបញ្ហាព្រំដែនអាមេរិក ដែលជារឿងត្រូវតែដោះស្រាយ ជាមុនសិន។

សេចក្តីថ្លែងការណ៍របស់លោកMcCarthy បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកិច្ចព្រមព្រៀងថវិកានៅនាទីចុងក្រោយត្រូវបានសម្រេចដោយសភាកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីការពារអ្វីដែលនឹងក្លាយជាការអនុម័តដ៏មានតម្លៃ និងរំខានដល់រដ្ឋាភិបាលសហព័ន្ធអាមេរិកបំផុត។

គម្លាតដែលមូលនិធិ ដល់រដ្ឋាភិបាលរហូត ដល់ពាក់កណ្តាលខែវិច្ឆិកា មិនបានរាប់បញ្ចូលទឹកប្រាក់ ចំនួន៦ពាន់លានដុល្លារ នៅក្នុងជំនួយយោធា បន្ថែម សម្រាប់អ៊ុយក្រែន ដែលស្នើសុំដោយសេត វិមាននោះទេ ខណៈដែលការមិនពេញចិត្ត បានរីករាលដាលក្នុងចំណោមសមាជិក គណបក្សសាធារណរដ្ឋ ដែលរឹងរូសទាក់ទង នឹងការគាំទ្ររបស់លោកប្រធានាធិបតី Joe Biden សម្រាប់ទីក្រុងគៀវ ក្នុងជម្លោះជាមួយទីក្រុងម៉ូស្គូ ៕
ប្រែសម្រួល៖ស៊ុនលី

To Top