បរទេស៖នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយ កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងគៀវ មិនគួរភ្លេចថាប្រទេសណា បានជួយវាច្រើន ជាងគេនោះឡើយ ។
យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីរូបនេះ បានស្តីបន្ទោសប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky ជុំវិញសុន្ទរកថា របស់លោកនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ និងបានព្រមានអ៊ុយក្រែន ប្រឆាំង នឹងទំនាក់ទំនងជិតស្និទ្ធ ជាមួយទីក្រុងប៊ែរឡាំងផងដែរ ។
លោក Morawiecki បាននិយាយ នៅក្នុងសន្និបាត នៃគណបក្សច្បាប់ និង យុត្តិធម៌ (PiS) នៅទីក្រុង Katowice ថា៖ប៉ូឡូញគឺជាអ្នក ដែលបានស្វាគមន៍ប្រជាជនអ៊ុយក្រែន ពីរឬបីលាននាក់នៅក្រោម ដំបូលរបស់យើង វាគឺជាប៉ូលដែលបានទទួល យកជនជាតិអ៊ុយក្រែន មុនគេ ។
ក្នុងនោះលោកនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា៖វាមានតម្លៃខ្លាំងណាស់ហើយវាមិនគួរត្រូវបានបំភ្លេចដោយ លោកប្រធានាធិបតី Zelenskyនោះទេ។
គួរឲ្យដឹងដែរថាបន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានរិះគន់ៗខ្លាំង ដោយនិយាយថា សុន្ទរកថារបស់មេដឹកនាំអ៊ុយក្រែនកាលពីប៉ុន្មានសប្តាហ៍មុននៅឯសន្និបាត អង្គការសហប្រជាជាតិថា គឺជារឿងដែលមិន សមរម្យនោះទេ៕
ប្រែសម្រួល៖ស៊ុនលី