ព័ត៌មានអន្តរជាតិ

ថ្នាក់ដឹកនាំបក្ស និងរដ្ឋចិន ចូលរួមពិធីដាក់កន្ត្រកផ្កា ដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរជន របស់ប្រជាជនចិន នៅទិវារំលឹកវីរជនចិន

ពិធីដាក់កន្ត្រកផ្កា ដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរជនរបស់ប្រជាជនចិន នៅទិវារំលឹកវីរជនចិនបានប្រារព្ធឡើង យ៉ាងអធិកអធមនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា នៅទីលាន Tian’anmen ក្នុងទីក្រុងប៉េកាំង ក្រោមការចូលរួមរបស់ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានលោកXi Jinping លោក Li Qiang លោក Zhao Leji លោក Wang Huning លោក Cai Qi លោក Ding Xuexiang លោក Li Xi លោក Han Zheng ជាដើម ។

ទាំងអស់គ្នាបានឈរស្ងៀម ដើម្បីគោរពវិញ្ញាណក្ខន្ធទុក្ករបុគ្គល ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការរំដោះប្រជាជនចិន និងការកសាងសាធារណរដ្ឋចិន។ ថ្ងៃទី ៣០ ខែកញ្ញា គឺជា “ទិវារំលឹកវីរជន” លើកទី១០ របស់ប្រទេសចិន៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top