បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃចន្ទថា អនាគតរបស់អ៊ុយក្រែន ស្ថិតទៅលើ សហភាពអឺរ៉ុប ដោយបន្ថែមថា ប្លុកនេះនឹងបញ្ចូលតំបន់ ដែលបានចូលរួមជាមួយរុស្ស៊ី នៅឆ្នាំ២០២២ឆាប់ៗនេះ ប៉ុន្តែក៏ជាតំបន់ ដែលតែត្រូវបានទាមទារ ដោយរដ្ឋាភិបាលក្រុងគៀវ នៅឡើយដែរ។
លោកស្រី Baerbock បានប្រាប់អ្នកកាសែតនៅខាងក្រៅ កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសសហភាពអឺរ៉ុប នៅរដ្ឋធានីអ៊ុយក្រែនថា ព្រំដែនអឺរ៉ុប នឹងលាតសន្ធឹងពីទីក្រុង Lisbon ទៅ Lugansk ឆាប់ៗនេះ។
Lugansk គឺជារដ្ឋធានី នៃសាធារណរដ្ឋប្រជាមានិត Lugansk ដែលជាតំបន់មួយក្នុងចំណោម អតីតតំបន់ភាគខាងកើត អ៊ុយក្រែន ទាំងពីរដែលបានប្រកាសឯករាជ្យ ពីទីក្រុងគៀវក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារ Maidan គាំទ្រដោយលោកខាងលិចនៅទីក្រុងគៀវ។
គួរឲ្យដឹងដែរថាប្រទេស រុស្ស៊ី បានទទួលស្គាល់ឯករាជ្យ របស់ខ្លួននៅក្នុងខែកុម្ភៈឆ្នាំ២០២២ ប៉ុន្មានថ្ងៃមុន ពេលចាប់ផ្តើមយុទ្ធនាការយោធា របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ សាធារណរដ្ឋប្រជាមានិត Lugansk បានចូលរួមជាមួយប្រទេសរុស្ស៊ី រួមជាមួយនឹងអតីត តំបន់បីផ្សេងទៀត៕
ប្រែសម្រួល៖ស៊ុនលី