បរទេស៖អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានប្រាប់សន្និសីទ សារព័ត៌មាន កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងបន្តគាំទ្រទីក្រុងគៀវ ក្នុងជម្លោះរបស់ខ្លួន ជាមួយទីក្រុងមូស្គូបន្តទៀត។
យោងតាមការចេញផ្សាយរបស់ RT មន្ត្រីរូបនេះបានសន្យាថា នឹងផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីសមាជិកសភា អាមេរិកមិនបានរាប់បញ្ចូលជំនួយ យោធា ដល់ក្រុងគៀវ នៅក្នុងច្បាប់ចំណាយរយៈពេលខ្លី ដែលបានអនុម័ត កាលពីសប្តាហ៍មុននោះទេ។
លោកស្រី Jean-Pierre បានបដិសេធថា ការគាំទ្រដល់ប្រទេសអ៊ុយក្រែនគឺស្ថិតនៅក្នុងចំណោមប្រទេសលោកខាងលិចកំពុងធ្លាក់ចុះ។ នាងបានប្រាប់អ្នកកាសែតថា៖ មានសម្ព័ន្ធអន្តរជាតិដ៏រឹងមាំ និងខ្លាំងនៅពីក្រោយអ៊ុយក្រែនហើយប្រសិនបើ [ប្រធានាធិបតីរុស្ស៊ីVladimir Putin គិតថាគាត់អាចការពារយើងបាន គាត់គឺពិតជាគិតខុសហើយ។
អ្នកនាំពាក្យរបស់សេតវិមាន ក៏បានប្រកាសដែរថា កញ្ចប់ជំនួយមួយផ្សេងទៀត សម្រាប់អ៊ុយក្រែនឆាប់ៗនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត អំពីពេលវេលាកំណត់ ឬខ្លឹមសារនៃជំនួយយោធា នាពេលខាងមុខនោះទេ៕
ប្រែសម្រួល៖ស៊ុនលី