ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ខាតបង់ចំណូល២ភាគ៣ អំឡុងពេលការផ្តល់មូលនិធិរបស់អាមេរិក លែងមាន

រូបភាពពី៖​ SERGEI SUPINSKY

បរទេស៖ កាលពីថ្ងៃទី ៣០ ខែកញ្ញា សមាជិកសភាអាមេរិកបានដកការបង្កើន នៃមូលនិធិសម្រាប់អ៊ុយក្រែន ពីកំណែវិក័យប័ត្រចំណាយរយៈពេលខ្លីរបស់សភា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អ៊ុយក្រែនបានខាតបង់ ២៤ ពាន់លានដុល្លារដោយសារតែសហរដ្ឋអាមេរិកបានបដិសេធមិនបញ្ចូលជំនួយដល់ទីក្រុងគៀវ នៅក្នុងវិក័យប័ត្រចំណាយរយៈពេលខ្លីរបស់ខ្លួន។ នេះបើតាមការវិភាគលើទិន្នន័យថវិការបស់ប្រទេសបង្ហាញ។

កាលពីខែមុន សេតវិមានបានស្នើឱ្យព្រឹទ្ធសភាអាមេរិកផ្តល់ថវិកាចំនួន ២៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤។ ប៉ុន្តែព្រឹទ្ធសភាបានស្នើឱ្យបែងចែកប្រាក់ចំនួន ៤,៥ ពាន់លានដុល្លារសម្រាប់មន្ទីរប៉ង់តាហ្គោន និង ១,៦៥ ពាន់លានដុល្លារសម្រាប់ក្រសួងការបរទេស។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចុះហត្ថលេខាលើច្បាប់ដែលបានអនុម័តដោយសភា ដែលនឹងអនុញ្ញាតឱ្យបន្តការផ្តល់មូលនិធិរបស់រដ្ឋាភិបាលរយៈពេល ៤៥ ថ្ងៃ រហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា។ ក្នុងពេលជាមួយគ្នានេះច្បាប់មិនផ្តល់សម្រាប់ការបែងចែកមូលនិធិសម្រាប់អ៊ុយក្រែននោះទេ។

អ៊ុយក្រែនបានគណនាថា ខ្លួនត្រូវការប្រហែល ១,៣៣ ពាន់ពាន់លាន hryvnia រូបិយបណ្ណអ៊ុយក្រែន ដែលស្មើនឹងប្រហែល ៣៦ ពាន់លានដុល្លារ ដើម្បីទទួលបានវារហូតដល់ឆ្នាំ ២០២៣ ដែលមានន័យថា កង្វះខាតរបស់សហរដ្ឋអាមេរិកបានដកអ៊ុយក្រែនចេញពីហោប៉ៅសម្រាប់ពីរភាគបីនៃឆ្នាំ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top