ព័ត៌មានអន្តរជាតិ

​ជប៉ុន នឹងផ្តល់ជំនួយបន្ថែមចំនួន ១,៣ពាន់លានដុល្លារ ដល់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Micron

រូបភាពពី៖​ KYODO

តូក្យូ៖ រដ្ឋមន្ត្រីឧស្សាហកម្មបានឲ្យដឹងថា ប្រទេសជប៉ុន នឹងផ្តល់ប្រាក់ឧបត្ថម្ភរហូតដល់ ១៩២ ពាន់លានយ៉េន (១,៣ ពាន់លានដុល្លារ) ក្នុងការឧបត្ថម្ភធនបន្ថែម សម្រាប់រោងចក្រផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Micron Technology Inc. នៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ា ខណៈដែលប្រទេសនេះ ព្យាយាមពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន។

ការផ្លាស់ប្តូរដែលមកលើជំនួយរហូតដល់ ៤៦,៥ ពាន់លានយ៉េន ដែលបានប្រកាសមុននេះ បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ដើម្បីធានាឱ្យមានស្ថិរភាពនៃការផ្គត់ផ្គង់បន្ទះឈីប នៅពេលដែលភាពតានតឹងកើនឡើងរវាងសហរដ្ឋអាមេរិក និងចិន កំពុងបង្កើនការគំរាមកំហែងដល់សន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន។ ​

ក្រុមហ៊ុន Micron បានឲ្យដឹងថា ខ្លួនគ្រោងនឹងវិនិយោគរហូតដល់ ៥០០ ពាន់លានយ៉េននៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយនឹងក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបដំបូងគេ ដែលណែនាំម៉ាស៊ីន lithography ultraviolet ដែលជាឧបករណ៍ទំនើបបំផុត សម្រាប់ផលិតឧបករណ៍ semiconductors កម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន។

ក្រុមហ៊ុនត្រូវបានគេគ្រោងនឹងចាប់ផ្តើមផលិតកម្មដ៏ធំនៃបន្ទះឈីបអង្គចងចាំ 1-gamma dynamic access random access ជំនាន់ក្រោយនៅឆ្នាំ២០២៦។ ក្រុមហ៊ុន Micron មិនមែនជាក្រុមហ៊ុនបន្ទះឈីបតែមួយគត់ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុននោះទេ។

ប្រទេសនេះបានសម្រេចចិត្តផ្តល់ប្រាក់រហូតដល់ ៤៧៦ ពាន់លានយ៉េនដល់រោងចក្ររបស់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. ដើម្បីសាងសង់នៅក្នុងខេត្ត គូម៉ាម៉ូតុ ភាគនិរតីនៃប្រទេសជប៉ុន ដោយវាក៏កំពុងផ្តល់ប្រាក់ឧបត្ថម្ភរហូតដល់ ៩២,៩ ពាន់លានយ៉េនដ ល់ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុក Kioxia Corp៕ ប្រែសម្រួល ឈូក បូរ៉ា

To Top