ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Politico ៖ រដ្ឋាភិបាលអាមេរិក ព្រួយបារម្ភកាន់តែខ្លាំង ចំពោះអំពើពុករលួយ នៅអ៊ុយក្រែន

បរទេស៖ យោងតាមឯកសារ ដ៏រសើបមួយឃើញ ដោយសារព័ត៌មាន Politico បានឱ្យដឹងថា រដ្ឋាភិបាលអាមេរិក មានការព្រួយបារម្ភកាន់តែខ្លាំង អំពីកម្រិត នៃអំពើពុករលួយ នៅក្នុងប្រទេស អ៊ុយក្រែន ជាងការទទួលស្គាល់ ជាសាធារណៈ ។ យោងតាមឯកសារនេះ អ្នកបង្កើតគោល នយោបាយ របស់សហរដ្ឋអាមេរិក ព្រួយបារម្ភថា ប្រទេសលោកខាងលិច នឹងដកការគាំទ្រ របស់ពួកគេចំពោះទីក្រុងគៀវ ប្រសិនបើបញ្ហានេះមិនត្រូវ បានដោះស្រាយនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ចេញផ្សាយដោយស្ងាត់ៗ ដោយក្រសួងការបរទេស សហរដ្ឋអាមេរិក ក្នុងខែសីហា ‘យុទ្ធសាស្ត្រ ប្រទេសរួមបញ្ចូលគ្នា’ សម្រាប់អ៊ុយក្រែន កំណត់គោលដៅ រយៈពេលវែង របស់វ៉ាស៊ីនតោន នៅក្នុងប្រទេស ។ កំណែសាធារណៈ បានធ្វើការយោងជាច្រើន អំពីអំពើពុករលួយ ដោយផ្តល់អនុសាសន៍ថា ទីក្រុងកៀវ “សម្លាប់នាគពុករលួយម្តងហើយម្តងទៀត” ដើម្បីបង្កើនល្បឿន នៃការចូលជាសមាជិក របស់អ៊ុយក្រែនទៅក្នុងអង្គការ ណាតូ និងធ្វើឱ្យប្រទេសនេះ កាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ លោកខាងលិច នៅពេល ដែលជម្លោះត្រូវបានបញ្ចប់ ។

ទោះជាយ៉ាងនេះក្តី កំណែវែងជាង នៃឯកសារនេះមិនត្រូវបានបោះពុម្ពផ្សាយទេ ប៉ុន្តែសារព័ត៌មាន Politico បានចេញផ្សាយ កាលពីថ្ងៃចន្ទ។ យោងតាមរបាយការណ៍ ឯកសារ “រសើប ប៉ុន្តែមិនត្រូវបានចាត់ថ្នាក់” ដំណើរការយូរជាងបីដង ហើយកាន់តែមានភាពមិនច្បាស់លាស់ ក្នុងការវាយតម្លៃ របស់ខ្លួនអំពីស្ថានភាព នៅអ៊ុយក្រែន។

កំណែបន្ថែមបានរាយការណ៍ថា “ការយល់ឃើញអំពីអំពើពុករលួយ កម្រិតខ្ពស់” អាច “ធ្វើឱ្យខូចទំនុកចិត្ត របស់សាធារណៈជនអ៊ុយក្រែន និងមេដឹកនាំបរទេស ចំពោះរដ្ឋាភិបាលសម័យសង្រ្គាម” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top