ព័ត៌មានអន្តរជាតិ

រុស្សី ចោទមេបញ្ជាការ យោធាអ៊ុយក្រែន ជាច្រើននាក់ថា បានប្រព្រឹត្តិភេវរកម្ម

ប្រភព ៖ AFP
" "

បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT គណៈកម្មាធិការ ស៊ើបអង្កេតរុស្ស៊ី បានកំណត់អត្តសញ្ញាណ មន្ត្រីយោធាជាន់ខ្ពស់ អ៊ុយក្រែន បួននាក់ថាជាមេក្លោង នៃការវាយប្រហារភេរវកម្មជាង ១០០ករណី ដែលពាក់ព័ន្ធនឹងយន្តហោះ គ្មានមនុស្សបើកដែលផ្តោត លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

ប្រភពដដែល បានសរសេរថា គណៈកម្មាធិកាបានប្រមូលភស្តុតាង គ្រប់គ្រាន់ ដើម្បីចោទប្រកាន់មេបញ្ជាការទាំងបួនរូប ដែលកំបាំងមុខពីបទឧក្រិដ្ឋកម្ម ទាក់ទងនឹងភេរវកម្ម ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រទេសរុស្ស៊ីក៏នឹងស្វែងរកចាប់ខ្លួន ជនសង្ស័យទាំងនោះថែមទៀតផង។

" "

គណៈកម្មាធិការនេះ បានកំណត់ឈ្មោះប្រធានចារកម្ម យោធាអ៊ុយក្រែន លោក Kirill Budanov មេបញ្ជាការកងទ័ពអាកាស និងកងទ័ពជើងទឹកលោក Nikolay Oleshchuk និងលោក Aleksey Neizhapa ក៏ដូចជាមេបញ្ជាការកងវរសេនាធំដ្រូនទី ៣៨៣ នៃកងទ័ពអាកាស លោក Sergey Purdenyuk ផងដែរនៅក្នុងបញ្ជីភេវរកម្ម ។

" "

គួរឲ្យដឹងដែរថា ប្រទេសរុស្សីក៏បានបង្ហាញ នូវបទល្មើសដែលត្រូវបានចោទប្រកាន់ របស់ពួកគេបានកើតឡើង នៅចន្លោះខែមេសា ឆ្នាំ២០២២ដល់ខែកញ្ញា ឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ស៊ុនលី

To Top