ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានបើកតិបត្តិការ ស៊ើបការណ៍ សម្ងាត់មួយនៅក្នុងស្រុក Tank ខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយ័ព្យ ដោយបានសម្លាប់ ក្រុមភេរវករចំនួន១០នាក់ ។
ក្រុមទំនាក់ទំនងសាធារណៈអន្តរ សេវាកម្ម ហៅកាត់ (ISPR) ដែលជាក្រុមប្រព័ន្ធផ្សព្វផ្សាយ របស់កងទ័ពប៉ាគីស្ថានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា កងកម្លាំងសន្តិសុខបានចាប់ផ្តើម ប្រតិបត្តិការដោយផ្អែក លើការស៊ើបការណ៍សម្ងាត់ ក្រោយពីទទួលបានព័ត៌មាន អំពីវត្តមានរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ Pezu នៃស្រុកខាងលើ ។
សេចក្តីថ្លែងការណ៍បានដាក់ថា ភេរវករដែលត្រូវបានសម្លាប់ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើននាក់ ប្រឆាំងនឹងកងកម្លាំងសន្តិសុខ ក៏ដូចជាការជំរិតទារប្រាក់ និងការសម្លាប់ជនស៊ីវិលស្លូតត្រង់ ។
នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា ឃ្លាំងអាវុធដ៏ធំមួយ គ្រាប់រំសេវ និងគ្រឿងផ្ទុះក៏ត្រូវបានរកឃើញផងដែរ នៅក្នុងអំឡុងពេលប្រតិបត្តិការនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា