KATHMANDU៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ មានមនុស្សចំនួន១៣នាក់ បានរងរបួស និងម្នាក់ បានបាត់ខ្លួន ក្រោយពីមានគ្រោះរញ្ជួយដី ជាបន្តបន្ទាប់បានវាយប្រហារ មកលើស្រុក Bajhang ស្ថិតនៅភាគខាងលិច នៃប្រទេសនេប៉ាល់ កាលពីរសៀលថ្ងៃអង្គារ ។
គ្រោះរញ្ជួយដីលើកទី១មានកម្រិត៥,៣រ៉ិចទ័រ បានវាយប្រហារនៅវេលាម៉ោង១៤និង៤០នាទីម៉ោងក្នុងស្រុកនៅក្នុងតំបន់ Telkot បន្ទាប់មកដោយការវាយតម្លៃមួយទៀតគឺ កម្រិត៦,៣រ៉ិចទ័រ នៅក្នុងតំបន់ Chainpur ។
លោក Nanda Bahadur Dhami មន្ត្រីមកពីការិយាល័យរដ្ឋបាល ស្រុក បានឲ្យដឹងថា គ្រោះរញ្ជួយដីចំនួន២ផ្សេងទៀត ដែលមានកម្រិត៥រ៉ិចទ័រ ក៏ត្រូវបានកត់ត្រានៅក្នុងស្រុកនេះផងដែរ ។
លោក Dhami បានប្រាប់ Xinhua ថា #យ៉ាងហោចណាស់ ផ្ទះចំនួន៣២ខ្នង ត្រូវបានបំផ្លាញទាំងស្រុងឬដោយផ្នែក” ។ “គ្រោះបាក់ដីដែលបង្កឡើង ដោយការរញ្ជួយដី បានធ្វើឱ្យស្ទះផ្លូវតភ្ជាប់ទៅស្រុកផ្សេងទៀត” ។
លោក Dhami បានលើកឡើងថា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការភ័យខ្លាចមិនចូលផ្ទះ ដោយលោកកត់សម្គាល់ថា ការបោះតង់ត្រូវបានសង់ សម្រាប់អ្នកបាត់បង់ផ្ទះសម្បែង ឬមិនហ៊ានស្នាក់នៅក្នុងផ្ទះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា