បរទេស៖ប្រធានផ្នែកកិច្ចការងារគោលនយោបាយការបរទេសរបស់ប្លុកអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងទីក្រុងគៀវកាលពីថ្ងៃម្សិលមិញនេះថាសហភាពអឺរ៉ុបនឹងពិចារណាកញ្ចប់ជំនួយយោធាថ្មីចំនួន៥ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។
យោងតាមការចេញផ្សាយរបស់ RT ទោះជាយ៉ាងណាក៏ដោយ សិទ្ធិវេតូរបស់ហុងគ្រីលើមូលនិធិ មូលនិធិសន្តិភាពអឺរ៉ុប ដែលមានស្រាប់ចំនួន៥០០លានអឺរ៉ូ មិនទាន់ត្រូវបានដកចេញនៅឡើយទេ។
គិតមកទល់ពេលនេះសហភាពអឺរ៉ុបបានបញ្ជូនជំនួយយោធាដល់អ៊ុយក្រែនជាង២៥ពាន់លានអឺរ៉ូឬ២៦,៤ពាន់លានដុល្លារមកហើយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ខណៈដែលចំនួនសរុបនៃជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌បានកើនឡើងដល់៨៥ពាន់លានអឺរ៉ូឬត្រូវ៨៩.៨ ពាន់លានដុល្លារ។
លោក Borrell បានប្តេជ្ញាថា ប្លុកនេះនឹងបន្តផ្តល់ជំនួយដល់ទីក្រុងគៀវមិនថាមានរឿងអ្វីកើតឡើងនៅទីក្រុងវ៉ាស៊ីនតោននោះទេ។សភាសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍បានអនុម័តដំណោះស្រាយមួយដោយជៀសវាងការបិទរដ្ឋាភិបាលដែលមិនរួមបញ្ចូលការផ្តល់មូលនិធិថ្មីសម្រាប់អ៊ុយក្រែនឡើយ៕
ប្រែសម្រួល៖ស៊ុនលី