ព័ត៌មានអន្តរជាតិ

ប្រធានសភាអាមេរិក លោក Kevin McCarthy ត្រូវបានបណ្តេញចេញពីតំណែង ជុំវិញបញ្ហាផ្តល់មូលនិធិ និងជំនួយរបស់រដ្ឋាភិបាលដល់អ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ សភាតំណាងរាស្រ្តអាមេរិក នៅថ្ងៃអង្គារ បានបោះឆ្នោតដោយសំឡេង ២១៦ ទល់នឹង ២១០សំឡេង ដើម្បីបណ្តេញលោក Kevin McCarthy ពីប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋកាលីហ្វ័រញ៉ា។ ពេញមួយអាណត្តិរបស់លោក McCarthy លោកបានប្រឈមមុខនឹងការប្រឆាំងជាបន្តបន្ទាប់ពីសិទ្ធិក្នុងការសម្របសម្រួលជាមួយគណបក្សប្រជាធិបតេយ្យលើការផ្តល់មូលនិធិ និងជំនួយរបស់រដ្ឋាភិបាលដល់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Matt Gaetz មកពីគណបក្សសាធារណៈប្រចាំរដ្ឋផ្លរីដា កាលពីថ្ងៃច័ន្ទបានណែនាំញត្តិមួយដើម្បីបណ្តេញលោក McCarthy ពីរថ្ងៃបន្ទាប់ពី McCarthy បានប្រមូលផ្តុំសមាជិកសភា GOP ដើម្បីអនុម័តច្បាប់ផ្តល់មូលនិធិដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ លោក Gaetz និងក្រុមអ្នកអភិរក្សនិយមរឹងរូស បានប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីបញ្ចូលគ្នានូវការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗគ្នាចូលទៅក្នុង វិក័យប័ត្រតែមួយ ដោយលោក Gaetz ព្រមានថា លោកនឹងបណ្តេញលោក McCarthy ចេញពីតំណែង ប្រសិនបើសេចក្តីព្រាងច្បាប់បានអនុម័ត។

លោក Gaetz អាចចាប់ផ្តើមការដកលោក McCarthy ចេញដោយអរគុណចំពោះការសម្រុះសម្រួលដែលឈានដល់រវាងគណបក្សសាធារណរដ្ឋប្រចាំនៅកាលីហ្វ័រញ៉ា និងសម្ព័ន្ធមិត្ត Gaetz’ ‘Freedom Caucus’ នៅក្នុងខែមករា ដែលក្នុងនោះក្រុមអ្នកប្រឆាំងបានយល់ព្រមគាំទ្រការប៉ុនប៉ងរបស់លោកសម្រាប់យកតំណែងប្រធានសភាជាថ្នូរនឹងសមត្ថភាពក្នុងការដកលោកចេញពីតំណែង ប្រសិនបើពួកគេបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់លោក។

លោក Gaetz បានបរិហារលោក McCarthy ថាជា “លក្ខណៈនៃវាលភក់” ភ្លាមៗបន្ទាប់ពីការបោះឆ្នោត។ លោកបានប្រាប់អ្នកយកព័ត៌មានថា “វាជាអត្ថប្រយោជន៍នៃប្រទេសនេះដែលយើងមានប្រធានសភាប្រសើរជាង Kevin McCarthy” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top