ព័ត៌មានអន្តរជាតិ

មេដឹកនាំ​អ៊ីរ៉ង់ ​អំពាវនាវ​ឲ្យ​មាន​ការ​រួបរួម​អ៊ីស្លាម​ ដើម្បី​ទប់ស្កាត់​ការ​គំរាមកំហែង ជ្រៀតជ្រែក​របស់​

AFP
" "

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងចំណោមសហ គមន៍អ៊ីស្លាម នៅអាស៊ីខាងលិច និងអាហ្វ្រិកខាងជើង ដើម្បីទប់ស្កាត់ការប្លន់ ការគំរាមកំហែង និងការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

លោកបានលើកឡើងថា សហរដ្ឋអាមេរិក កំពុងដោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសក្នុងតំបន់ ការលួចប្រេងរបស់ប្រទេសស៊ីរី និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។

" "

យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ប្រសិនបើប្រទេសទាំងអស់ក្នុងពិភពឥស្លាម ជាពិសេសប្រទេសក្នុងតំបន់រួបរួមគ្នា និងប្រកាន់យកនូវគោលនយោបាយឯកភាព ចំពោះបញ្ហាជាមូលដ្ឋាន និងទូទៅនោះ មហាអំណាចសម្លុតមិនហ៊ាន និងមិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុង គោលនយោបាយ និងកិច្ចការបរទេសរបស់ពួកគេបានឡើយ។

" "

លោកបានកត់សម្គាល់ថា “ដូចដែលយើងបានសង្កត់ធ្ងន់ម្តងហើយម្តងទៀត យើងមិនលើកទឹកចិត្តនរណាម្នាក់ឱ្យចាប់ផ្តើមសង្រ្គាម ឬធ្វើសកម្មភាពយោធានោះទេ ដូច្នេះហើយការអំពាវនាវឱ្យឈរជាមួយគ្នា និងរួបរួមគ្នា គឺសំដៅការពារការឡើងកំដៅរបស់សហរដ្ឋអាមេរិក”៕

អាមេរិកប្រែសម្រួល ឈូក បូរ៉ា

To Top