បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ទូរទស្សន៍ CNN បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានរកឃើញវិធីសាស្ត្រ ដ៏ស្របច្បាប់មួយ ក្នុងការផ្ទេរអាវុធ ដែលខ្លួនរឹបអូសបានពីប្រទេសអ៊ីរ៉ង់ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំង នឹងប្រទេសរុស្សី។
ប្រភពដដែលបានឲ្យដឹងទៀតថា ទីបញ្ជាការកណ្តាល របស់យោធាអាមេរិក ឬCENTCOM បានប្រគល់គ្រាប់រំសេវមួយលានគ្រាប់ ដល់កងកម្លាំងយោធាអ៊ុយក្រែន រួចហើយកាលពីដើមសប្តាហ៍នេះ ។
ការរឹបអូសទ្រព្យសម្បត្តិរដ្ឋប្បវេណី គឺជាការអនុវត្តមួយ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិករឹបអូសទ្រព្យសម្បត្តិ ដែលគេសង្ស័យថា ត្រូវបានប្រើប្រាស់ក្នុងសកម្មភាពឧក្រិដ្ឋ ទោះបីជាកន្លងមកអាមេរិកត្រូវបានគេរិះគន់ ជាយូរមកហើយមកហើយក្តី ក្នុងការអនុវត្តច្បាប់មួយនេះ។
គួរឲ្យដឹងដែរថា គ្រាប់រំសេវនេះ កំពុងដឹកជញ្ជូនពីអ៊ីរ៉ង់ទៅកាន់កងជីវពល Houthi ក្នុងប្រទេសយេម៉ែន ដោយរំលោភ លើការហាមប្រាម អាវុធរបស់អង្គការសហប្រជាជាតិ នៅពេលដែលវាត្រូវបានរឹបអូស កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដោយកងទ័ពជើងទឹកអាមេរិក ហើយវាគឺជា អាវុធ និងគ្រាប់រំសេវជាច្រើនទៀត ដែលត្រូវបានរឹបអូស ដោយកប៉ាល់អាមេរិក និងបារាំងក្នុង រយៈពេលជាច្រើនសប្តាហ៍បន្ទាប់៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
