តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន បានចាប់ផ្តើមបង្ហូរទឹកកាកសំណល់ដែលបានកែច្នៃជាលើកទី២ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលជាជំហានបន្ថែមក្នុងដំណើរការជាច្រើនទសវត្សរ៍ ដែលបានទទួលការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ។
អ្នកនាំពាក្យរបស់ប្រតិបត្តិករក្រុមហ៊ុន TEPCO បានប្រាប់ដល់ទីភ្នាក់ងារ AFP យ៉ាងដូច្នេះថា ការបង្ហូរទឹកកាកសំណល់ចេញដែលជាផ្នែកតូចមួយនៃទឹកសំណល់នោះគឺមាន១,៣៤លានតោនដែលបានធ្វើឡើងចាប់តាំងពីរលកយក្សស៊ូណាមិ បានវាយប្រហារមកលើរោងចក្រនេះនៅក្នុងឆ្នាំ២០១១ ដែលបានចាប់ផ្តើមនៅវេលាម៉ោង១០និង១៨នាទីព្រឹក ត្រូវម៉ោង៩និង១៨នាទីម៉ោងនៅសិង្ហបុរី ។
ខណៈដែលប្រទេសជប៉ុន បានទទូចឡើងថា ទឹកដែលបានចំរាញ់ទាំងនោះ គឺមិនបង្កគ្រោះថ្នាក់ដល់សុខភាព ដែលជាទិដ្ឋភាពដែលគាំទ្រដោយអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ តែក្រុងប៉េកាំងបានរិះគន់ម្តងហើយម្តងទៀតចំពោះការចេញផ្សាយនេះ និងហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុនទាំងអស់ ដែលនេះជាការឆ្លើយតបងទៅនឹង ការបង្ហូរទឹកកាកសំណល់ទាំងនោះ ។
ស្រដៀងគ្នានេះដែរ នឹងការបង្ហូរទឹកកាកសំណល់ជាលើកដំបូងដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហា ទឹកនោះមានប្រហែល៧.៨០០តោនត្រូវបានគេរំពឹងថា នឹងបញ្ចេញចោលនៅក្នុងក្នុងរយៈពេល១៧ថ្ងៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា