តូក្យូ៖ រលកយក្សស៊ូណាមិខ្នាតតូច បានមកដល់ផ្នែកខ្លះនៃខ្សែសង្វាក់កោះ Izu របស់ប្រទេសជប៉ុន បន្ទាប់ពីការរញ្ជួយដីកម្រិតបឋមកម្រិត ៦,៥រ៉ិចទ័រនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយមិនមានរបាយការណ៍ពីការខូចខាតនោះទេ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីជូនដំណឹងអំពីរលកយក្សស៊ូណាមិ សម្រាប់ខ្សែសង្វាក់កោះ បន្ទាប់ពីការរញ្ជួយដីនេះត្រូវបានគេរកឃើញនៅម៉ោងប្រហែល ១១ព្រឹកនេះ ដោយព្យាករណ៍ថា រលកកម្ពស់ ១ម៉ែត្រនឹងមកដល់តំបន់នេះ។ រលកយក្សស៊ូណាមិ មានកម្ពស់ ៣០ សង់ទីម៉ែត្រត្រូវបានវាស់នៅកោះ Hachijo នៅម៉ោង ១២ និង ១៧នាទីថ្ងៃត្រង់។
ទីភ្នាក់ងារបានលើកការប្រឹក្សានៅម៉ោង ១ និង ១៥ នាទីរសៀល។ការរញ្ជួយដីនេះបានវាយប្រហារលើកោះ Torishima ដែលជាកោះគ្មានមនុស្សរស់ នៅប្រហែល ៥៨០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងតូក្យូ ក្នុងជម្រៅ ១៧ គីឡូម៉ែត្រ។
ទីភ្នាក់ងារនេះបានកែប្រែកម្រិតរ៉ិចទ័រ ដែលបានរាយការណ៍ដំបូងគឺ ៦,៦ និងជម្រៅ ១០ គីឡូម៉ែត្រ។ ទីភ្នាក់ងារនេះបានព្រមានថា តំបន់នេះអាចរងការវាយប្រហារដោយការរញ្ជួយដីបន្ថែមទៀត ខណៈដែលសកម្មភាពរញ្ជួយដីបានបន្តចាប់តាំងពីដើមសប្តាហ៍នេះ៕ ប្រែសម្រួល ឈូក បូរ៉ា