បរទេស ៖ យោងតាមការប្រកាស ដោយលោកប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែន ដែលបានបាត់បង់ជីវិត មានទៅដល់ជាង៩ម៉ឺននាក់ ចាប់តាំងតែពីពេលដែលប្រតិបត្តិការ វាយបកលើរុស្សី បានចាប់ផ្តើមកាលពីខែមិថុនា។
ថ្លែងបែបនេះថា ចាប់តាំងតែពីថ្ងៃទី៤ខែមិថុនា អង្គភាពរបស់កងកម្លាំងអ៊ុយក្រែន បានបាត់បង់ជីវិតប្រមាណ ជាជាង៩ម៉ឺននាក់ មកហើយក្នុងនោះ ក៏មានការបាត់បង់សព្វាវុធមួយ ចំនួនធំដូចជារថក្រោះ៥៥៧គ្រឿង រថយន្តយោធា ១៩០០គ្រឿងផងដែរ ។
គួរឲ្យដឹងដែរថា ប្រតិបត្តិការវាយបកបាន ចាប់ផ្តើមនៅថ្ងៃទី៤ខែមិថុនា ជាមួយនឹងការឈានទៅមុខ ជាបន្តបន្ទាប់របស់អ៊ុយក្រែន តាមបណ្តោយជួរមុខរវាង Kherson និង Donetsk ប៉ុន្តែទោះបីជាយ៉ាងណាក្តីលទ្ធផលហាក់ ដូចជាមិនសូវល្អប្រសើរ ដូចការរំពឹងទុកនោះទេ ។
ដោយមិនមានការគាំទ្រ ផ្លូវអាកាស ដើម្បីជួយដល់ការវាយលុក របស់អ៊ុយក្រែនម្តង ហើយម្តងទៀត កងទ័ពរបស់ទីក្រុងគៀវ ត្រូវប្រឈមមុខនឹងការវាយ ប្រហារដោយកាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្ស បើករបស់រុស្ស៊ីជាបន្តបន្ទាប់ ខណៈដែលការវាយលុកតាមផ្លូវគោក ក៏លំបាកខ្លាំងដោយសារតែវាលមីន យ៉ាងក្រាស់ដែលរុស្សីបានរៀបចំ ៕
ប្រែសម្រួល៖ស៊ុនលី