ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី បាញ់កម្ទេចទូកគ្មានមនុស្សបើករបស់អ៊ុយក្រែន នៅលើសមុទ្រខ្មៅ

រូបភាពពី៖​ Sputnik

បរទេស៖ យោធារុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទូកគ្មានមនុស្សបើកដែនសមុទ្ររបស់អ៊ុយក្រែន ត្រូវបានគេប្រទះឃើញ និងបំផ្លាញចោលនៅក្នុងសមុទ្រខ្មៅ ដោយយន្តហោះយោធា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោធារុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីថ្ងៃទី ៥ ខែតុលា នៅភាគពាយ័ព្យនៃសមុទ្រខ្មៅ អាកាសចរណ៍កងទ័ពជើងទឹកនៃកងនាវាចរសមុទ្រខ្មៅបានរកឃើញ និងបំផ្លាញទូកគ្មានមនុស្សបើករបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ។

នៅថ្ងៃបន្ទាប់អាជ្ញាធរតំបន់ គ្រីមៀ បាននិយាយថា “អេក្រង់ aerosol” ត្រូវបានប្រើប្រាស់ដោយយោធារុស្ស៊ីនៅក្នុងទីក្រុង Sevastopol ក្បែរស្ពាន Inkerman ។ យោធាមិនបានផ្តល់ការអត្ថាធិប្បាយជាសាធារណៈណាមួយអំពីការប្រើប្រាស់ស្គ្រីននេះនោះទេ ហើយវាមិនច្បាស់ភ្លាមៗថាតើឧបទ្ទវហេតុនេះជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញទូកគ្មានមនុស្សបើកក្នុងសមុទ្រឬយ៉ាងណានោះទេ។

អ៊ុយក្រែនបានប្រើប្រាស់ទូកគ្មានមនុស្សបើកដែនសមុទ្រម្តងហើយម្តងទៀតដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរុស្ស៊ីនៅតំបន់គ្រីមៀ, នាវាកងទ័ពជើងទឹក និងស្ពានគ្រីមៀ ដែលតភ្ជាប់ឧបទ្វីបទៅដីគោករុស្ស៊ី ចំពេលមានជម្លោះដែលកំពុងបន្ត។ តាមការសន្និដ្ឋាន ការវាយប្រហារជោគជ័យបំផុតបានកើតឡើងនៅក្នុងខែកក្កដា នៅពេលដែលទូកគ្មានមនុស្សបើកដែនសមុទ្រអ៊ុយក្រែន បានផ្ទុះនៅជិតស្ពានគ្រីមៀ ដោយបានបំផ្លាញរចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងសម្លាប់ជនស៊ីវិលរុស្ស៊ីពីរនាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top