បរទេស៖ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កាសែត RT បានរាយការណ៍ចំនួន នៃអ្នកបាត់បង់ជីវិតនៅក្នុងហេតុការណ៍ វាយប្រហារដោយក្រុមហាម៉ាស បានកើនឡើងដល់៣០០នាក់ ហើយ។
របាយការណ៍ ដែលត្រូវបានដកស្រង់ចេញពី Jerusalem Post ខណៈដែលមីស៊ីលជាច្រើន នៅតែបន្តវាយប្រហារ ចេញពីតំបន់ Gaza Strip ចូលក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែល នៅឡើយ។
គួរឲ្យចាប់អារម្មណ៍ ក្រុមតាលីបង់ ដែលកំពុងគ្រប់គ្រង ប្រទេសអាហ្គានីស្ថាននោះ កំពុងស្នើសុំឲ្យអ៊ីរ៉ង់ ជួយដឹកជញ្ជូនក្រុមប្រយុទ្ធរបស់ខ្លួន ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការយោធា របស់ក្រុមហាម៉ាសផងដែរ៕
ប្រែសម្រួល៖ស៊ុនលី