ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតបន្ទាន់ ក្រោយរកឃើញសាកសពជាង១០០នាក់ នៅរដ្ឋ Colorado

រូបភាពពី៖​ XINHUA

ឡូសអ៊ែនជីឡេស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ថា អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសុក្រថា ផ្ទះបុណ្យសពមួយនៅរដ្ឋ Colorado សហរដ្ឋអាមេរិក កំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីបានរកឃើញសាកសពជាង១០០នាក់នៅកន្លែងបញ្ចុះសព ។

គួររំលឹកថា សាកសពអ្នកស្លាប់ត្រូវបានគេប្រទះឃើញកាលពីថ្ងៃពុធដែលគេបញ្ជូនទៅកាន់ផ្ទះបុណ្យសពតាមធម្មជាតិក្នុងទីក្រុង Penrose ជាទីប្រជុំជនក្នុង Fremont County ។ ប៉ូលិសបានពិនិត្យយ៉ាងដិតដល់ទៅកន្លែងផ្ទុកសាកសពរបស់ប្រតិបត្តិករ “បៃតង” ហើយបានរកឃើញសាកសពដែលរលួយយ៉ាងហោចណាស់ចំនួន១១៥នាក់នៅខាងក្នុងផ្ទះបុណ្យនោះ ។

លោក Allen Cooper មេបញ្ជាការក្រុង Fremont County បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយថា “នៅក្នុងអំឡុងពេល ៤៨ម៉ោងចុងក្រោយ ការិយាល័យរបស់ខ្ញុំបានធ្វើការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលជាខ្លាំង” ។

លោកបានបញ្ជាក់ថា “កន្លែងធ្វើបុណ្យសពដែលសាកសពត្រូវបានរក្សាទុកដោយមិនត្រឹមត្រូវគឺជារឿងដ៏គួរឲ្យរន្ធត់បំផុត” ។

លោក Cooper បានលើកឡើងថា “មានសំណួរ និងកង្វល់ជាច្រើនដែលបង្ហាញដោយសហគមន៍ ជាពិសេសគ្រួសារទាំងនោះ ដែលបានប្រគល់មនុស្សជាទីស្រលាញ់របស់ពួកគេឱ្យទៅកន្លែងធ្វើបុណ្យសពនេះ ។ អាទិភាពរបស់យើង និងការយកចិត្តទុកដាក់របស់យើងគឺទៅលើគ្រួសារ” ។ ធ្វើអ្វីៗសម្រាប់គ្រួសារឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ។

លោក Coroner Randy Keller អ្នកត្រួតពិនិត្យតំបន់ Fremont ក៏បានលើកឡើងនៅក្នុងសន្និសីទនេះថា “បន្ទាប់ពីការចូលទៅក្នុងកន្លែងនេះ យើងបានរកឃើញសាកសពជាង១០០នាក់ ដែលត្រូវបានរក្សាទុកមិនត្រឹមត្រូវ ហើយបានបង្កឲ្យមានគ្រោះថ្នាក់បំផុត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top