COPENHAGEN៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) ត្រូវបានរងការរិះគន់ពីបទ “ផ្គត់ផ្គង់គ្រាប់បែកចង្កោម ឬការបរាជ័យក្នុងការថ្កោលទោសលើការផ្គត់ផ្គង់ និងការប្រើប្រាស់សពា្វវុធនានា” ។
លោកស្រី Charlotte Slente អគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក ហៅកាត់ (DRC) ជាអង្គការសង្គ្រោះជនភៀសខ្លួន (NGO) ដែលបោសសម្អាតមីននៅក្នុងប្រទេសចំនួន៨បានឲ្យដឹងថា “កាលៈទេសៈដែលការប្រើប្រាស់គ្រាប់បែកចង្កោមអាចទទួលយកបាន គឺមិនមាននោះទេ” ។
សមាជិកនីមួយៗត្រូវបានអញ្ជើញឱ្យលើកឡើងជាមួយសភានៅក្នុងអំឡុងសម័យប្រជុំប្រចាំឆ្នាំលើកទី៦៩នៃសភាសភា NATO នៅទីក្រុង Copenhagen លោកស្រី Slente បានរិះគន់ទៅលើការខ្វះការថ្កោលទោសចំពោះគ្រាប់បែកចង្កោមដែលបានប្រើប្រាស់ពីប្រទេសផ្សេងៗ ។
លោកស្រីបានថ្លែងថា “សហរដ្ឋអាមេរិក ផ្តល់គ្រាប់បែកចង្កោមដល់ប្រទេសអ៊ុយក្រែន គឺជាការប្រមាថ និងមិនអាចការពារតាមមធ្យោបាយណាមួយបានឡើយ” ។
លោកស្រីបានថ្លែងទៀតថា “ការប្រើប្រាស់វានៅផ្នែកម្ខាងនៃសង្រ្គាម គឺមិនសមហេតុផលទាល់តែសោះ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ហើយដូច្នេះកំពុងផ្គត់ផ្គង់វាដល់ភាគីប្រយុទ្ធ ។ វាគ្មានលេស ឬករណីលើកលែងនោះទេ” ។
អ្នកការទូតម្នាក់ដែលធ្លាប់ធ្វើការនៅក្រសួងការបរទេសដាណឺម៉ាក លោកស្រី Slente បានស្តីបន្ទោសទៅលើសភាចំពោះការផ្ញើសារច្បាស់លាស់មួយទៅកាន់រដ្ឋមន្ត្រីការពារជាតិ និងអ្នកនយោបាយជាតិដែលមានវត្តមាន “នៅគ្រាដែលពួកគេគិតអំពីជម្រើសការពារជាតិនៅក្នុងប្រទេសកំណើតរបស់ពួកគេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា