ព័ត៌មានអន្តរជាតិ

ពិធីបិទបញ្ចប់ ព្រឹត្តិការណ៍កីឡាអាស៊ី ក្រុងហាងចូវ មានចំណុចជាច្រើន គួរឱ្យទន្ទឹងរង់ចាំទស្សនា

ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ក្រុងហាងចូវបានបិទបញ្ចប់ នៅយប់ថ្ងៃទី៨ ខែតុលាឆ្នាំ២០២៣។ ពិធីបិទបញ្ចប់បានធ្វើនៅកីឡដ្ឋាន មជ្ឈមណ្ឌលកីឡាអូឡាំពិក ក្រុងហាងចូវ ដែលត្រូវគេហៅថា “ផ្កាឈូកធំ” ។ នៅលើ “វាលស្មៅឌីជីថល” ដំបូងបង្អស់ នៃពិភពលោកនឹងបង្កើតជាទិដ្ឋភាព ” សួនផ្កាកីឡាអាស៊ី ” ដែលនឹងក្លាយជាការជួបជុំដ៏សប្បាយរីករាយ ហើយមានការចងចាំដ៏មានតម្លៃអំពីកីឡាអាស៊ីក្រុងហាងចូវ” ។ “អ្នករត់បណ្តាក់ភ្លើងគប់ឌីជីថល ” ដែលធ្វើឱ្យយើងមានចំណាប់អារម្មណ៍​ យ៉ាងស៊ីជម្រៅ ក្នុងពិធីសម្ពោធបើក ក៏បានបង្ហាញមុខម្តងទៀតក្នុងពិធីបិទបញ្ចប់ផងដែរ។

ប្រទេសចិនរៀបចំធ្វើកីឡាអាស៊ីលើកនេះ តាមបែបសន្សំសំចៃ ។ ពិធីបិទបញ្ចប់បានចាក់បញ្ចាំងវីដេអូខ្លីចំនួន៤ឃ្លីប បានសម្តែងកម្មវិធីសិល្បៈចំនួន២ និងសម្តែង Carnival ដើម្បីបង្ហាញពីទឹកចិត្ត សប្បាយរីករាយផង លាទាំងអាឡោះអាល័យ ផង ដ៏ដូចជាបង្ហាញថា ទ្វីបអាស៊ីកំពុងបង្កើតសមាគមន៍រួមវាសនា មនុស្សជាតិកំពុងបង្កើតសមាគមន៍រួមវាសនា។

វប្បធម៌ចិន បន្តបង្ហាញភាពទាក់ទាញ ក្នុងពិធីបិទបញ្ចប់ ព្រោះថ្ងៃទី ៨ ខែតុលាត្រូវជារដូវកាល寒露/ Hanlu នៃរដូវកាលទាំង២៤ តាមចន្ទគតិចិន ដែលជាខណៈពេលផ្កាឈូកនិងផ្កាOsmanthus ផ្លាស់វេនគ្នារីកនៅចិន ដូចនេះហើយ ពិធីបិទបញ្ចប់កីឡាអាស៊ីលើកទី១៩ បានសម្តែងកម្មវិធីសិល្បៈចំនួន២ តាមរយៈផ្កាទាំងពីរប្រភេទនេះបង្ហាញពីទឹកចិត្តដែលប្រជាជនចិនជម្រាបលាជាមួយភ្ញៀវអន្តរជាតិទាំងអាឡោះអាល័យហើយរំពឹងថាថ្ងៃក្រោយអាចជួបគ្នាម្តងទៀត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top