ព័ត៌មានអន្តរជាតិ

លោក អាបាស បញ្ជាក់ថា ​អ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះការកាត់ផ្តាច់ការផ្គត់ផ្គង់សំខាន់ៗ ដល់តំបន់ហ្គាហ្សា

Xinhua

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស ​បានបង្គាប់ឱ្យអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការកាត់ផ្តាច់ការផ្គត់ផ្គង់សំខាន់ៗដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងទឹក អគ្គិសនី និងគ្រឿងឧបភោគបរិភោគ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ស៊ីនហួ លោក អាបាស បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យ “អន្តរាគមន៍ភ្លាមៗ និងដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីបំពេញនូវការទទួលខុសត្រូវ និងកាតព្វកិច្ចផ្លូវច្បាប់នៅក្នុងតំបន់មួយ ចំពោះប្រជាជនដែលកាន់កាប់ ហើយផ្តល់ជំនួយសង្គ្រោះជាបន្ទាន់ដល់ប្រជាជនរបស់យើង ដែលទទួលរងពីគ្រោះមហន្តរាយ។ នៃការឡោមព័ទ្ធ និងការឈ្លានពាន”

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានចុះផ្សាយនៅមុននេះថា អ៊ីស្រាអែល បានសម្រេចចិត្តបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី ប្រេងឥន្ធនៈ និងទំនិញទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមហាម៉ាស បានចាប់ផ្តើមប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើល និងកម្រមួយប្រឆាំងនឹងវាកាលពីថ្ងៃសៅរ៍ ដែលរួមមានការបាញ់គ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ និងការជ្រៀតចូលនៃពួកសកម្មប្រយុទ្ធរាប់សិបនាក់ចូលទៅក្នុងទីក្រុងដែលជាប់ព្រំដែនហ្គាហ្សា។

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក ណេតាន់យ៉ាហ៊ូ ថា សហរដ្ឋអាមេរិកឈរជាមួយអ៊ីស្រាអែល និងគាំទ្រយ៉ាងពេញទំហឹងនូវសិទ្ធិការពារខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top