ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសគាំទ្រ​ការការពារស្របច្បាប់ របស់ប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល

AFP

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ​បានសម្តែងការគាំទ្ររបស់ប្រទេសរបស់លោក ចំពោះ “ការការពារស្របច្បាប់” របស់ប្រទេសប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល។

លោកបានធ្វើការកត់សម្គាល់នៅក្នុងសារមួយ ដើម្បីអបអរសាទរ “ជ័យជម្នះដ៏អស្ចារ្យនៃការតស៊ូអ៊ីស្លាមប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។

លោកបានបន្ថែមថា អ៊ីរ៉ង់ អញ្ជើញពិភពលោកទាំងមូលឱ្យមើលឃើញការពិតថា “ការប្រមូលផ្តុំនៃភាពឃោរឃៅ និងភាពអយុត្តិធម៌ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសង្កត់សង្កិន ការបន្តការជេរប្រមាថ ចំពោះស្ត្រី និងអ្នកទោស និងការប្រមាថវិហារអ៊ីស្លាម Al-Aqsa” គឺមិនស្ថិតស្ថេរនោះទេ ហើយនឹងមាន បានជួបជាមួយការតស៊ូរបស់ប្រទេស។

នៅក្នុងនោះដែរលោក Raisi ក៏បានអំពាវនាវដល់រដ្ឋមូស្លីមឱ្យ “ចូលរួមសហគមន៍អ៊ីស្លាម ក្នុងការគាំទ្រប្រជាជាតិប៉ាឡេស្ទីនដោយស្មោះត្រង់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Raisi ​កាលពីថ្ងៃអាទិត្យបានពិភាក្សាអំពីការវិវត្ត ដែលកំពុងបន្តនៅក្នុងប្រទេសប៉ាឡេស្ទីន នៅក្នុងការហៅទូរស័ព្ទដាច់ដោយឡែកជាមួយអគ្គលេខាធិការនៃចលនាជីហាតអ៊ីស្លាមប៉ាឡេស្ទីន Ziad al-Nakhalah និង Ismail Haniyeh ប្រធានការិយាល័យនយោបាយនៃក្រុមហាម៉ាស នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។

កាលពីថ្ងៃសៅរ៍ ក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានបាញ់គ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ទៅលើអ៊ីស្រាអែល នៅក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសដ៏ធំរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា និងវិធានការដាក់ទណ្ឌកម្ម រួមទាំងការដាច់ចរន្តអគ្គិសនីផងដែរ។

ព័ត៌មានចុងក្រោយបំផុតរបស់ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាកាលពីថ្ងៃអាទិត្យបានឲ្យដឹងថាចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅហ្គាហ្សាបានកើនឡើងដល់ ៣៧០នាក់ហើយ ២២០០ នាក់ផ្សេងទៀតបានរងរបួសខណៈ ដែលសារព័ត៌មានរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងដល់ ៦០០នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top