“ការប្រកួតកីឡាអាស៊ីលើកនេះ មានភាពអស្ចារ្យណាស់ និងគួរឱ្យអ្នកផងមិនអាចបំភ្លេចបាន ដែលទទួលបានជោគជ័យមិនធ្លាប់មានពីមុន ។” យប់ថ្ងៃទី៨ ខែតុលា ការប្រកួតកីឡាអាស៊ី លើកទី១៩នៅក្រុង Hang Zhou បានបិទបញ្ចប់នៅក្រុង Hang Zhou ខេត្តZheJiang នៃប្រទេសចិន ក្នុងពិធីបិទការប្រកួត លោក Singh ប្រធានស្តីទី នៃក្រុមប្រឹក្សា អូឡាំពិកអាស៊ី បានវាយតម្លៃដូចពោលខាងលើ ។ ក្នុងអំឡុងពេល១៦ ថ្ងៃកន្លងទៅនេះ ប្រទេសចិន បានបំពេញ តាមពាក្យ សន្យារបស់ខ្លួន ដែលបានបង្ហាញពីព្រឹតិ្តការណ៍កីឡា យ៉ាងឱឡារិកមួយលើកប្រកបដោយ “លក្ខណៈពិសេសចិន ឥរិយាបថអាស៊ីនិង មានភាពទាក់ទាញច្រើន”ជូនចំពោះពិភពលោក រីឯពិភពលោកវិញ ក៏មានការសង្កេតមើលនិងការយល់ដឹងថែមមួយ កម្រិតទៀតចំពោះប្រទេសចិន តាមរយៈព្រឹតិ្តការណ៍ កីឡាអាស៊ីកម្រិតខ្ពស់បំផុត លើកនេះផងដែរ ។
ក្រោមការរៀបចំចាត់ចែង យ៉ាងម៉ត់ចត់ របស់ប្រទេសចិន ការប្រកួតកីឡាអាស៊ី ក្រុង Hang Zhou មិនត្រឹមតែបាន បំបែកកំណត់ត្រា ក្នុងប្រវត្តិសាស្ត្រ លើចំនួនអត្តពលិក វិញ្ញាសាកីឡា និងទ្រង់ទ្រាយទូទៅប៉ុណ្ណោះទេ ថែមទាំងក៏បានទទួលស្នាដៃ គួរឱ្យកត់សម្គាល់ផងដែរ ដូចជាបានបំបែកកំណត់ត្រា ពិភពលោក១៥លើក កំណត់ត្រាអាស៊ី៣៧លើក និងកំណត់ត្រានៃការប្រកួតអាស៊ី១៧០លើក ។ ក្នុងចំណោមគណៈប្រតិភូកីឡាចំនួន៤៥ ដែលចូលរួមការប្រកួត មាន២៧ ទទួលបានមេដាយមាស និង ៤១ទទួលបានមេដាយ គណៈប្រតិភូ ដែលទទួលបានមេដាយមានចំនួនច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តនៃការប្រកួតកីឡាអាស៊ី ។
ក្នុងនោះ គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាស ២០១គ្រឿង មេដាយប្រាក់១១១គ្រឿង និងមេដាយសំរឹទ្ធិ៧១គ្រឿង សរុប៣៨៣គ្រឿង ទទួលបានស្នាដៃល្អបំផុតតាំងពីបានចូលរួមការប្រកួតកីឡាអាស៊ីមក ។ ប្រការនេះបានបង្ហាញយ៉ាងរស់រវើកពីស្មារតីអូឡាំពិក ពោលគឺ “កាន់តែរហ័ស កាន់តែខ្ពស់ កាន់តែខ្លាំងក្លា និងកាន់តែសាមគ្គីគ្នា” ។ ពិភពលោកក៏បានមើល ឃើញពីចំណែកថ្មីរបស់ចិន ក្នុងការអភិវឌ្ឍកីឡាអាស៊ី ក៏ដូចជាកីឡាអូឡាំពិកអន្តរជាតិផងដែរ ។
អ្វីដែលកាន់ តែមានតម្លៃនោះ គឺឆ្លងតាមរយៈវេទិកា នៃការប្រកួតកីឡាអាស៊ីក្រុងHang Zhou ប្រជាជននៃបណ្តាប្រទេសនានា ដែលមានភាព ខុសគ្នា ទាំងតំបន់ ពូជសាសន៍ និងវប្បធម៌ បានចងចំណងមិត្តភាព យ៉ាងជ្រាលជ្រៅ ។ ក្នុងបរិបទដែលស្ថានការណ៍ អន្តរជាតិបច្ចុប្បន្នមានភាព ច្របូកច្របល់និង ស្មុគស្មាញ ព័ត៌មានអំពីសន្តិភាព និងសាមគ្គីភាពដែលការប្រកួតកីឡា អាស៊ីក្រុងHang Zhou បានផ្សព្វផ្សាយទាំងនោះ កាន់តែមានតម្លៃខ្ពស់ ដូច្នេះ ពិភពលោកក៏មិនពិបាកទទួលអារម្មណ៍ ពីកិច្ចខិតខំប្រឹងប្រឹងរបស់ប្រទេសចិនផងដែរ ។
ក្នុងនាមជាការប្រកួតកីឡាអាស៊ីលើកដំបូង ដែលបានលើកឡើងទស្សនៈស្តីពីការរៀបចំការប្រកួតកីឡាអាស៊ី “ឆ្លាតវៃ” ការប្រកួតកីឡាអាស៊ីក្រុងHang Zhou បានធ្វើឱ្យពិភពលោកមើលឃើញ នូវប្រទេសចិនទំនើបដែលបាន និងកំពុងធ្វើការច្នៃប្រឌិតថ្មីឥតឈប់ឈរ ។
ក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអាស៊ី វេទិកាសេវាកម្ម ឌីជីថលដំបូងគេបង្អស់ ពិធីដុតភ្លើងគប់ឌីជីចលដំបូងគេបង្អស់ ការប្រកួតកីឡាអាស៊ី តាមអនឡាញដំបូងគេបង្អស់ និងការសម្រេចបាននូវការទូទាត់ តាមឧបករណ៍ចល័តដំបូងគេបង្អស់ ។ល។ ការបង្កើតនូវភាពដំបូងគេបង្អស់ទាំងនេះ ធ្វើឱ្យការប្រកួតកីឡាអាស៊ីក្រុង Hang Zhou ក្លាយជាការប្រកួតកីឡាអាស៊ី ដែលមានកម្រិតឌីជីចលខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាអាស៊ី ។
“Heart to Heart @Future” ពាក្យស្លោករបស់ការប្រកួតកីឡា អាស៊ីក្រុងHang Zhou បានបង្ហាញឱ្យឃើញ នូវក្តីបំណងរួមរបស់ប្រជាជនអាស៊ី ។ ការប្រកួតកីឡាអាស៊ីក្រុងHang Zhou មិនត្រឹមតែបានបង្កើត វេទិកាសម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា រវាងអរិយធម៌ខុសគ្នាប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញឱ្យឃើញ នូវភាពបើកទូលាយ និងបរិយា ប័ន្នរបស់ប្រទេសចិន ក៏ដូចជាបានបង្ហាញពីក្តីបំណង របស់ប្រទេសចិនដែលរីករាយ រួមសហការជាមួយបណ្ដា ប្រទេសអាស៊ី ដើម្បីរួមគ្នាអភិវឌ្ឍន៍ បើកទូលាយនិងរួមបញ្ចូលជាមួយគ្នា ។ រីឯពិភពលោកវិញ ក៏នឹងឈ្វេងយល់និង ទទួលអារម្មណ៍យ៉ាងស៊ីជម្រៅ ពីប្រទេសចិនកាន់តែល្អ តាមរយៈព្រឹតិ្តការណ៍កីឡា យ៉ាងឱឡារិកនេះផងដែរ ៕
អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន