ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងប្រុងជើងការចំពោះសកម្មភាពរបស់កូរ៉េខាងជើង ដែលអាចធ្វើទៅបាន បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល

រូបភាពពី៖​ AFP

បរទេស៖ ប្រទេសកូរ៉េខាងត្បូង ស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ ដោយវាយតម្លៃពីរបៀបដែលវិបត្តិកាន់តែធំនៅមជ្ឈិមបូព៌ាអាចជះឥទ្ធិពលដល់សន្តិសុខជាតិរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមក ដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានចាប់ផ្តើមប្រឆាំងនឹងអ៊ីស្រាអែល។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃចន្ទថា ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក Cho Tae-yong កំពុងពិនិត្យមើលផលប៉ះពាល់ដែលអាចកើតមានដែលជម្លោះ ហាម៉ាស និងអ៊ីស្រាអែល ដែលអាចមានលើសន្តិសុខកូរ៉េខាងត្បូង ខណៈដែលលោកកំពុងរាយការណ៍ដោយសង្ខេបអំពីស្ថានភាពនេះ។

ការវាយប្រហាររបស់ពួកហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ដែលជាការវាយប្រហារដ៏សាហាវបំផុតដែលខ្លួនបានជួបប្រទះក្នុងរយៈពេល ៥០ឆ្នាំ ហាក់ដូចជាកំពុងពង្រីកទៅជាសង្រ្គាមពេញលេញមួយ នៅថ្ងៃទីបីនៃជម្លោះ។

កូរ៉េខាងត្បូងបានថ្កោលទោសក្រុមហាម៉ាសសម្រាប់ការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល ហើយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ អំពីជនរងគ្រោះដែលបាត់បង់ជីវិត៕ ប្រែសម្រួលៈ ណៃ តុលា

To Top