បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Suella Braverman បាននិយាយនៅក្នុងលិខិតណែនាំមួយផ្ញើកាលពីថ្ងៃអង្គារថាប៉ូលិសនៅក្នុងប្រទេសអង់គ្លេស និងវេល គួរតែចាត់ទុកទង់ជាតិប៉ាឡេស្ទីន ការស្រែកច្រៀង និងនិមិត្តសញ្ញាផ្សេងទៀតដែលបង្ហាញក្នុងបរិបទជាក់លាក់ថាជាពាក្យសម្ដីស្អប់ខ្ពើមនិងការើសអើងគ្នា។
យោងតាមការចេញផ្សាយរបស់ RT លោកស្រី Braverman បានសរសេរនៅក្នុងលិខិតមួយថា៖វាមិនមែនគ្រាន់តែជានិមិត្តសញ្ញាគាំទ្រក្រុមហាម៉ាសច្បាស់លាស់ទេ ដែលនាំឱ្យមានការព្រួយបារម្មណ៍ចំពោះអង់គ្លេស។ខ្ញុំសូមលើកទឹកចិត្តប៉ូលីសឱ្យពិចារណាថាតើការស្រែកបន្ទដូចជាពីទន្លេដល់សមុទ្រ ប៉ាឡេស្ទីននឹងមានសេរីភាពគួរតែត្រូវបានយល់ថាជាការបង្ហាញនៃបំណងប្រាថ្នាដ៏ឃោរឃៅក្នុងការឃើញអ៊ីស្រាអែលត្រូវបានលុបចេញពីពិភពលោក និងថាតើការប្រើប្រាស់របស់វានៅក្នុងបរិបទជាក់លាក់ដែរឬទេហើយវាគួរតែអាចចាត់ចូលជាបទល្មើសសណ្តាប់ធ្នាប់សាធារណៈផ្នែកទី ៥ ដែលមានស្ថានទម្ងន់ទោស។
លោកស្រី Braverman បានបញ្ជាក់ទៀតថា ប៉ូលិសគួរតែដោះស្រាយជាមួយនឹងការតវ៉ាណាមួយដែលអាចធ្វើឲ្យភាពតានតឹងក្នុងសហគមន៍កាន់តែតានតឹងដោយប្រើបដាប្រមាថ ការស្រែក ឬអាកប្បកិរិយាដែលអាចបកស្រាយថាជាការញុះញង់ឬការយាយីរវាងគ្នា។
លិខិតរបស់លោកស្រីកើតឡើងបន្ទាប់ពីហ្វូង មនុស្សជាច្រើនបានប្រមូលផ្តុំគ្នាក្នុងទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃចន្ទ នៅខាងក្រៅស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុង Kensington ដោយស្រែកថា ដោះលែងជនប៉ាឡេស្ទីនដោះលែងទៅហើយអ៊ីស្រាអែលជារដ្ឋភេរវករដែលជាលទ្ធផលមនុស្សបីនាក់ ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ានោះ៕
ប្រែសម្រួល៖ស៊ុនលី