ព័ត៌មានអន្តរជាតិ

អ្នកនយោបាយសំខាន់ៗ នៃនីហ្សេរីយ៉ា លើកឡើងថា គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”នាំមកនូវអនាគតអភិវឌ្ឍន៍ថ្មី ដល់តំបន់អាហ្រ្វិក

ឆ្នាំនេះគឺជាខួបទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ នាពេលថ្មីៗកន្លងទៅនេះ លោក Jaafar Yakubu ប្រធានគណៈកម្មាធិការទំនាក់ទំនងរវាងនីហ្សេរីយ៉ានិងចិននៃសភាតំណាងរាស្រ្តនីហ្សេរីយ៉ាបានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ លោកជឿជាក់ថា ក្រោមការជំរុញនៃគំនិតផ្តួចផ្តើមនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសអាហ្រ្វិកនិងប្រទេសចិននឹងត្រូវបានត្រួសត្រាយលើវិស័យកាន់តែច្រើនថែមទៀតដែលនឹងនាំមកនូវអនាគតអភិវឌ្ឍន៍ថ្មីដល់ប្រទេសអាហ្រ្វិក ។

លោក Jaafar Yakubu យល់ឃើញថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បាននាំមកនូវការប្រែប្រួលយ៉ាងស៊ីជម្រៅដល់ប្រទេសនីហ្សេរីយ៉ានិងអាហ្វ្រិក គម្រោងពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជនដែលរួមគ្នាកសាងដោយប្រទេសនីហ្សេរីយ៉ានិងប្រទេសចិនបានធ្វើឱ្យប្រជាជនក្នុងតំបន់ទទួលបានផលប្រយោជន៍យ៉ាងទូលំទូលាយ ហើយក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញដំណើរនគរូបនីយកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសនីហ្សេរីយ៉ាផងដែរ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា

To Top