រសៀលថ្ងៃទី ១០ ខែតុលា លោក Xi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុងJiujiang ខេត្ត Jiangxi ប្រទេសចិន ។លោកបានពិនិត្យកំណាត់ទន្លេយង់សេក្នុងក្រុងJiujiang នៃឧទ្យានជាតិវប្បធម៌ទន្លេយង់សេចិន ដើម្បីឈ្វេងយល់ពីស្ថានភាពកសាងឧទ្យានជាតិវប្បធម៌ទន្លេយង់សេចិន និងការអភរិក្សតាមដងទន្លេនៃក្រុងនេះ។
កំណាត់ទន្លេយង់សេស្ថិតក្នុងក្រុងJiujiang នៃឧទ្យានជាតិវប្បធម៌ទន្លេយង់សេចិនចាប់ផ្តើមកសាងកាលពីខែមេសាឆ្នាំ២០២២ ធ្វើតាមគោលការណ៍ដែល “រួមគ្នាអភិរក្សដោយមិនអភិវឌ្ឍហួសកម្រិត” នៃរដ្ឋាភិបាលមជ្ឈិមចិន បានផ្តោតលើស្នូល ដែលអភិរក្សនិងផ្សព្វផ្សាយវប្បធម៌ទន្លេយង់សេ រៀបចំនិងកសាងកន្លែងអេកូឡូស៊ីធម្មជាតិដែលទឹកថ្លា ត្រើយបៃតង ទន្លេហូរយ៉ាងរលូន ទេសភាពស្អាត មនុស្សនិងទឹកមានភាពចុះសម្រុងគ្នា។
ថ្ងៃដដែល លោក Xi Jinpingក៏បានអញ្ជើញទៅត្រួតពិនិត្យការងារនៅក្រុមហ៊ុនប្រេងកាតចិន ( Sinopec Group ) សាខាក្រុងJiujiang ផងដែរ ដើម្បីឈ្វេងយល់ពីសភាពការណ៍កែសម្រួលរបៀបដំណើរការអភិវឌ្ឍបៃតងនៃក្រុមហ៊ុនឧស្សាហកម្មប្រេងកាត។ ប៉ុន្មានឆ្នាំកន្លងទៅ សាខាក្រុមហ៊ុននៅក្រុងJiujiang របស់ក្រុមហ៊ុនប្រេងកាតចិន ( Sinopec Group ) បានខិតខំធ្វើការសន្សំសំចៃថាមពល កាត់បន្ថយកម្រិតបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានធ្វើការគ្រប់គ្រងបែបឌីជីថល តាមបណ្តាញអ៊ីនធើណេត និងភាពឆ្លាតវៃ ក្នុងបំណងពន្លឿនការកែសម្រួលរបៀបដំណើរការបៃតងនិងកាបូនទាប ដែលត្រូវបានជ្រើសរើសជារោងចក្របៃតងប្រទេសចិនជាដំបូងគេ និងជាសហគ្រាសគំរូចិនខាងផលិតបែបឆ្លាតវៃ៕ដោយវិទ្យុមិត្តភាពកម្ពុជាចិន