ព័ត៌មានអន្តរជាតិ

រថភ្លើងឈ្មោះ “ពិព័រណ៍នាំចូលចិនអន្តរជាតិ នៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប” ទីមួយក្នុងឆ្នាំ២០២៣ បានបើកទៅដល់ក្រុងសៀងហៃ ទំនិញសម្រាប់តាំងពិព័រណ៍ ដែលដឹកជញ្ជូន ដោយរថភ្លើងនេះ មានតម្លៃជាង១៦លានប្រាក់អឺរ៉ូ

កាលពីថ្ងៃទី១១ ខែតុលា រថភ្លើងឈ្មោះ “ពិព័រណ៍នាំចូលចិនអន្តរជាតិ នៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”ទីមួយ ដែលបានដឹកជញ្ជូនទំនិញ សម្រាប់ដាក់តាំងនៅក្នុងពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទី៦ បានទៅដល់ក្រុងសៀងហៃ ។
រថភ្លើងនេះ បានដឹកជញ្ជូនគ្រឿងសំអាង សម្រាប់ដាក់តាំងនៅក្នុងពិព័រណ៍ នាំចូលចិនអន្តរជាតិនិង ទំនិញផ្សេងទៀត ឆ្លងតាមសេវាកម្ម ត្រួតពិនិត្យនិងគ្រប់គ្រង “ច្រកចេញចូលតែមួយ” នៃគយស្ថានីយរថភ្លើងក្រុងសៀងហៃ បានបំពេញទម្រង់ការឆ្លងដែនទាំងអស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយតម្លៃសរុប នៃទំនិញទាំងនេះ គឺលើសពី១៦លានប្រាក់អឺរ៉ូ ។ នេះក៏ជាឆ្នាំទីបីហើយ ដែលវត្ថុសម្រាប់តាំងពិព័រណ៍ នៃពិព័រណ៍នាំចូលចិនអន្តរជាតិត្រូវដឹកជញ្ជូនទៅដល់ក្រុងសៀងហៃ តាមរយៈរថភ្លើងចិន-អឺរ៉ុប ។

រថភ្លើងឈ្មោះ “ពិព័រណ៍នាំចូលចិនអន្តរជាតិ នៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប” សំខាន់គឺបម្រើការដល់ការដឹកជញ្ជូនវត្ថុ សម្រាប់តាំងពិព័រណ៍ នៃពិព័រណ៍នាំចូលចិនអន្តរជាតិ ។ តាមស្ថិតិមិនពេញលេញឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ មានសហគ្រាសជាង១៤០០ ដែលមកពីប្រទេស ដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានចុះហត្ថលេខាចូលរួម ពិព័រណ៍ពាណិជ្ជកម្មនិងសហគ្រាស នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ៕

To Top