ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងអះអាងថា លោក Putin នឹងបំពេញទស្សនកិច្ចទៅចិន

Pavel Byrkin;  RIA Novosti

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅសប្តាហ៍ក្រោយ ជំនួយការរបស់លោក គឺលោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ដោយកត់សម្គាល់ថា ការត្រៀមរៀបចំសម្រាប់ការធ្វើដំណើររបស់លោក ឥឡូវនេះកំពុងដំណើរការហើយ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់លោក Putin មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា កាលបរិច្ឆេទទាំងនេះត្រូវបានកំណត់ ហើយនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។

គួរឲ្យដឹងដែរថាបើមិនមានអ្វីប្រែប្រួលទេមុន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន មេដឹកនាំ​រុស្ស៊ីរូបនេះ​ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​នៅ​ថ្ងៃ​ទី ១២និង១៣ ខែ​តុលានេះផងដែរ។

រំលឹកដែរថាកាលពីខែមុន ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុងមូស្គូ លោក Putin បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ក្នុងដំណើរទស្សនៈកិច្ចបរទេសលើកដំបូងនៅឆ្នាំ ២០២៣៕

ប្រែសម្រួល៖ស៊ុនលី

To Top