ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ស្នើឲ្យលោក Putin ជួយដោះស្រាយបញ្ហាជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល

Pavel Byrkin;  RIA Novosti

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed al-Sudani កាលពីថ្ងៃម្សិលមិញនេះបានស្នើក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា រុស្ស៊ីអាចប្រើប្រាស់ជំហររបស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជួយដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

យោងតាមការដកស្រង់និងចេញផ្សាយដោយ RT នៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងនៅឯកិច្ចប្រជុំពេញអង្គនៃវិស័យថាមពលរុស្ស៊ីនៅទីក្រុងមូស្គូដោយក្នុងនោះ មេដឹកនាំអ៊ីរ៉ាក់បានសង្កត់ធ្ងន់ថា កងកម្លាំងនៃសេចក្តីល្អគួរតែរួបរួមគ្នាហើយបានអំពាវនាវដោយផ្ទាល់ទៅលោកPutinkក្នុងការផ្តួចផ្តើមមួយសម្រាប់បទឈប់បាញ់ និងដំណោះស្រាយ ពិតប្រាកដ ចំពោះ បញ្ហាប៉ាឡេស្ទីន។

លោក Al-Sudani បានអះអាងថា ផលវិបាកនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ឥឡូវនេះពិបាកនឹងទាយទុកមុន ខណៈដែលពិភពអ៊ីស្លាមកំពុងមើលឃើញអ្វីមួយចំពេលមានការកើនឡើងកំដៅនាពេលថ្មីៗនេះ។

គួរឲ្យដឹងដែរថាក្នុងជំនួបនោះផងដែរ លោក Putin បានចង្អុលបង្ហាញថា ជម្លោះនៅហ្គាហ្សា ចុងក្រោយជាក់ស្តែងគឺផ្តើមចេញពីការពិតដែលថា នៅពេលដែលរដ្ឋអ៊ីស្រាអែលត្រូវបានបង្កើតឡើង វាក៏មានការសន្យាបង្កើតរដ្ឋអធិបតេយ្យភាពប៉ាឡេស្ទីនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top