ថ្ងៃទី១២ ខែតុលា វេទិកាប្រព័ន្ធសារព័ត៌មានវីដេអូទូទាំងពិភពលោកលើកទី១១ ដែលផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ។លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Sun Yeli អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចូលរួមវេទិកា ព្រមទាំងបានថ្លែងសុន្ទរកថា ។ លោក Grégoire Ndjaka ប្រធានប្រតិបតិ្តនៃសហព័ន្ធវិទ្យុផ្សាយសំឡេងអាហ្រ្វិក លោក Ahmed Nadeem អគ្គលេខាធិការនៃសហព័ន្ធវិទ្យុផ្សាយសំឡេងអាស៊ីប៉ាស៊ីហ្វិក លោក Mohamed Jalal Alrayssi ប្រធានទីភ្នាក់ងារសារព័ត៌មានអេមីរ៉ាតអារ៉ាប់រួម លោក Kora Nou ប្រធាននៃសហព័ន្ធព័ត៌មានប្រជុំកោះប៉ាស៊ីហ្វិក និងលោក Adrian Wells អគ្គនាយកនៃសហព័ន្ធផ្លាស់ប្តូរព័ត៌មានអឺរ៉ុបជាដើមបានចូលរួមវេទិកាលើកនេះ ។
ថ្លៃងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាអ្នកចូលរួម សាក្សីនិងជាអ្នករៀបរាប់នៃគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ។ អនុលោមតាមគោលដៅដែលលោក Xi Jinping បានលើកឡើងចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ពោលគឺបង្កើតជាប្រព័ន្ធសារព័ត៌មានដ៏សំខាន់បែបថ្មីឈានមុខលើឆាកអន្តរជាតិដែលមានកម្លាំងចង្អុលទិសដៅ កម្លាំងផ្សព្វផ្សាយនិងកម្លាំងឥទ្ធិពលយ៉ាងខ្លាំងក្លា ពួកយើងបានខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាពលើវិស័យគំនិត សិល្បៈនិងបច្ចេកទេស ដើម្បីរួមចំណែកដល់កិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”តាមរយៈការផ្សាយព័ត៌មានប្រកបដោយអន្តរតូបនីយកម្មនិងការផ្សព្វផ្សាយប្រកបដោយសកលភាវូបនីយកម្ម។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយរួមសហការជាមួយប្រព័ន្ធសារព័ត៌មាននៃបណ្តាប្រទេសនានា រួមគ្នារ៉ាប់រងភារកិច្ចរបស់ប្រព័ន្ធសារព័ត៌មាន រឹងបន្តឹងចំណងមិត្តភាពផ្លូវសូត្រ ដើម្បីរួមចំណែករបស់ប្រព័ន្ធសារព័ត៌មានក្នុងការបើកទំព័រថ្មីនៃ “ខ្សែក្រវាត់និងផ្លូវ”ដែលពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន