បរទេស៖អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroeder បានបដិសេធមិនបរិហារមិត្តភ័ក្ត្រដ៏យូរអង្វែងរបស់គាត់ឡើយគឺលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ខណៈពេលដែលភាពទួញសោកចំពោះការបរាជ័យរបស់មេដឹកនាំអាល្លឺម៉ង់ និងបារាំងបច្ចុប្បន្នក្នុងការស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែននោះ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតSüddeutschen Zeitung ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រនិងត្រូវបានដកស្រង់យកមកចេញផ្សាយដោយ RT លោក Schroeder ដែលបច្ចុប្បន្នមានអាយុ ៧៩ឆ្នាំដែលបានបម្រើការជាអធិការបតីពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៥ បាននិយាយថាគាត់នៅតែចាត់ទុកប្រធានាធិបតី Putin ជាមិត្តរបស់គាត់ដដែល។
លោក Schroeder បានពោលថា៖ហេតុអ្វីខ្ញុំត្រូវលាក់រឿងនេះ? ខ្ញុំគិតថាវាជាកំហុសដែលជនជាតិរុស្ស៊ីបានចាប់ផ្តើមសង្រ្គាម នៅអ៊ុយក្រែន ប៉ុន្តែទោះបីជាយ៉ាងណាក្តីខ្ញុំនឹងមិនធ្វើពុតថាមិនស្គាល់ឬនៅតែមានមិត្តភាពជាមួយនឹងលោកPutin នោះទេ។
គាត់បានរៀបរាប់ពីរបៀបដែលគាត់ និងប្រពន្ធរបស់គាត់គឺលោកស្រី So-yeon Schroeder-Kim បានធ្វើដំណើរទៅកាន់ទីក្រុង Istanbul និង Moscow ក្នុង បេសកកម្មដើម្បីសន្តិភាព កាលពីខែមីនាឆ្នាំមុនផងដែរ។ លោកបានព្យាយាមធ្វើឲ្យក្រុងម៉ូស្គូ និងក្រុងគៀវធ្វើសម្បទានទៅវិញទៅមកដើម្បីបញ្ឈប់អរិភាព ប៉ុន្តែមិនបានផលអ្វីនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																											 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									