អាមេន៖ ស្តេចហ្សកដានី Abdullah II បានព្រមានប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ីស្រាអែល ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ឬបង្ខំឱ្យមានការផ្លាស់ទីលំនៅផ្ទៃក្នុងរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងការហៅទូរស័ព្ទដាច់ដោយឡែកជាមួយប្រធានាធិបតីអារ៉ាប់រួម (UAE) Sheikh Mohamed bin Zayed Al Nahyan និងស្តេច Felipe VI នៃប្រទេសអេស្ប៉ាញ ស្តេចហ្សកដានីបានជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងការគាំទ្រអន្តរជាតិ ដើម្បីបញ្ឈប់ការកើនឡើងនៅក្នុងតំបន់ហ្គាហ្សា ការពារជនស៊ីវិល និងគោរពច្បាប់មនុស្សធម៌អន្តរជាតិ។
ទ្រង់ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងជំនួយដល់តំបន់ហ្គាហ្សា ខណៈពេលដែលធានាដល់ប្រតិបត្តិការរបស់អង្គការអន្តរជាតិនៅក្នុងតំបន់ជុំវិញដើម្បីបំពេញភារកិច្ចមនុស្សធម៌របស់ពួកគេ។
ព្រះមហាក្សត្រក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការបង្កើតជើងមេឃនយោបាយ ដើម្បីធានានូវទស្សនវិស័យ សម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ និងទប់ស្កាត់វដ្តនៃអំពើហិង្សា និងសង្គ្រាមនៅក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា